សភាស្វីសបើកសម័យប្រជុំបន្ទាន់ ស្តីពីការស្រោចស្រង់ធនាគារ Credit Suisse

2023/04/12 03:42:21 pm        233

សមាជិកសភាស្វីសបានជួបប្រជុំនៅក្នុងក្រុងប៊ើន កាលពីអង្គារសម្រាប់សម័យប្រជុំវិសាមញ្ញ ដើម្បី​ពិភាក្សាពីការដួលរលំរបស់ធនាគារCredit Suisse ក៏ដូចជាការ​ឆ្លើយតប​សៀវភៅ​មូលប្បទានប័ត្រ​ដែល​បានចេញជាសាធារណរដ្ឋរបស់រដ្ឋាភិបាលផងដែរ។

ចាប់តាំងពីអាជ្ញាធរស្វីស ​កាលពីខែមុន ​បានព្យាយាមប្រើគ្រប់មធ្យោបាយដែលខ្លួនមានដើម្បីជួយ​សង្គ្រោះភាគហ៊ុនរបស់ធនាគារCredit Suisse ជាព្យុះមួយមេ បាននិងកំពុងបក់បោក​ចូលប្រទេស​ដែល​មានសភាព​ស្ងប់ស្ងាត់​ជា​ធម្មតាមួយនេះ។

សមាជិកសភាស្វីសភាគច្រើន​ បានរិះគន់ការសម្របសម្រួលដ៏តក់ក្រហល់​ ដែលគេបានឃើញ ធនាគារCredit Suisseនេះ ត្រូវបានទិញយកដោយធនាគារគូប្រជែងUBS UBSG.S ក្នុងតម្លៃ៣ពាន់​លានហ្រ្វង់ស្វីស(ស្មើនឹង ៣.៣ពាន់លានដុល្លា) ​និង​បាន​ឧបត្ថម្ភ​ទុន​បន្ថែម ជាង២៥០ពាន់លាន​ហ្រ្វង់ស្វីស ​នៅក្នុងការធានា និងទ្រទ្រង់។

ព្រឹត្ដិការណ៍ដ៏​ចម្លែក​ គឺសម័យប្រជុំបែបនេះកើតមានជាលើកទី៣ នៅក្នុងរយៈពេលជាង២០ឆ្នាំ ផ្តល់ឱកាសជួយ​សភាដើម្បីច្រានចោលកម្ចីឥណទានដ៏ច្រើនសម្បើម ដែលជាផ្នែកមួយនៃកញ្ចប់​ថវិកា​ជួយស្រោចស្រង់។

ទោះជាយ៉ាងណាក៏ដោយ ការបោះឆ្នោតនោះ គឺជានិម្មិតរូបដ៏សំខាន់ ខណៈដែលរដ្ឋ បានអនុម័ត​ផ្ដល់​កញ្ចប់ថវិការួចជាស្រេចទៅហើយ ហើយសមាជិកសភាមិនអាចទាត់ចោល​សេចក្ដី​សម្រេចនោះដែរ។

ក្នុងសម័យប្រជុំកាលពីថ្ងៃអង្គារ ​ក្រុមតំណាងរាស្រ្ដ ទទួលបានឱកាសមួយដើម្បីប្រឈម​តតាំង​ទៅនឹង ​កញ្ចប់​សង្រ្គោះបន្ទាន់ ហើយ​និង​ពិភាក្សាថា​ តើ​គេអាចដាក់លក្ខខណ្ឌនានា​ទៅ​លើ​ធនាគារCredit Suisseនោះ ឬយ៉ាងណា៕ អត្ថបទ មករា  

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        94
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        83
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm