រដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់និយាយថា សមយុទ្ធយោធាបង្ហាញថាចិន កំពុងត្រៀមចាប់ផ្តើមសង្រ្គាមមកលើកោះតៃវ៉ាន់

2023/04/12 04:51:32 pm        251

មួយថ្ងៃបន្ទាប់ពីប្រទេសចិន បានវាយប្រហារស៊ីបគោលដៅរួមគ្នាប្រដូចការពិតមកលើកោះតៃវ៉ាន់ អំឡុងពេលធ្វើសមយុទ្ធយោធានៅជុំវិញកោះនេះ រដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់ លោក Joseph Wu បានថ្កោលទោសសកម្មភាពរបស់ទីក្រុងប៉េកាំង នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ CNN ហើយបានព្រមានថា ចិនហាក់ដូចជាកំពុងព្យាយាមត្រៀមខ្លួនចាប់ផ្តើមសង្គ្រាម មកលើកោះតៃវ៉ាន់។

លោក Wu និយាយថា «​ក្រឡេក​មើលសមយុទ្ធយោធា និងវោហារសាស្ត្ររបស់ចិន ពួកគេហាក់ដូចជាកំពុងព្យាយាមត្រៀមខ្លួនដើម្បីចាប់ផ្តើមសង្រ្គាមមកលើកោះតៃវ៉ាន់»។ រដ្ឋាភិបាលកោះតៃវ៉ាន់ មើលឃើញការ​គំរាមកំហែង​ពីយោធាចិនថា ជារឿងមួយដែលពុំអាច​ទទួលយកបាន ​ហើយយើងថ្កោលទោសសកម្មភាពនេះ។ នៅពេលត្រូវបានសួរថាតើកោះតៃវ៉ាន់ បានដឹងអំពីការកំណត់ពេលវេលានៃសកម្មភាពយោធារបស់ចិនដ៏មានសក្តានុពលដែរឬទេ តាមរយៈការវាយតម្លៃពីការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកដែលលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ​បានណែនាំយោធារបស់លោកឱ្យត្រៀមខ្លួននៅឆ្នាំ ២០២៧នោះ លោកWu បានបង្ហាញពីទំនុកចិត្តលើការរៀបចំរបស់កោះតៃវ៉ាន់។

លោកនិយាយថា មេដឹកនាំចិននឹងគិតទ្វេដងមុនពេលពួកគេសម្រេចចិត្តប្រើ​កម្លាំងមក​លើ​កោះតៃវ៉ាន់។ ហើយមិនចំពោះថានៅឆ្នាំ ២០២៥ ឬ ឆ្នាំ២០២៧ ​ឬលើសពីនេះនោះទេ កោះតៃវ៉ាន់​ត្រូវតែត្រៀមខ្លួនជាស្រេច។

សមយុទ្ធនេះ បានហាក់បញ្ជាក់ជាលើកដំបូងដែលថា​កងទ័ពជើងទឹកចិនបានវាយប្រហារ​ប្រដូចការពិត​ដោយយន្តហោះចម្បាំងមានមូលដ្ឋានលើនាវាផ្ទុកយន្តហោះមកលើកោះតៃវ៉ាន់។

ទីក្រុងប៉េកាំងបាចាត់ទុកសមយុទ្ធថាជា ការព្រមានខ្លាំងៗប្រឆាំងការ​ឃុបឃិត​របស់​កង​កម្លាំងផ្តាច់ខ្លួន​កោះតៃវ៉ាន់​ជាមួយកង​កម្លាំង​ខាងក្រៅ ​និងជា​ចំណាត់ការចាំបាច់ដើម្បីការពារ​អធិបតេយ្យ​ភាពជាតិ និងបូរណភាពទឹកដី។

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        9
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm