ក្រុងនានារបស់អ៊ុយក្រែនត្រូវបានវាយលុក ខណៈអាមេរិកប្រញាប់ស្វែងរកប្រភពឯកសារបែកធ្លាយ

2023/04/12 04:59:51 pm        394

កងកម្លាំងរុស្ស៊ីបានបាញ់ផ្លោងមកលើទីក្រុងខ្សែត្រៀមជួរមុខនៅភាគខាងកើតប្រទេសអ៊ុយក្រែន ដោយការវាយប្រហារតាមអាកាស និងការវាយប្រហារដោយកាំភ្លើងធំ ខណៈមន្ត្រីសហរដ្ឋអាមេរិក​បានបង្កើនកិច្ចខិតខំប្រឹងប្រែងស្វែងរកប្រភពនៃការបែកធ្លាយឯកសារសម្ងាត់បំផុតរបស់សហរដ្ឋអាមេរិក រួមមានទាំងឯកសារស្តីពីផែនការវាយបករបស់អ៊ុយក្រែនផងដែរ។

អ៊ុយក្រែន និយាយកាលពីថ្ងៃអង្គារថា រុស្ស៊ីបានបន្តការវាយលុករបស់ពួកគេនៅក្នុងតំបន់ Donetsk ភាគខាងកើត ជាកន្លែងដែលទីក្រុងនានា រងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង។ កងកម្លាំងអ៊ុយក្រែន​បានវាយរុញច្រានការវាយប្រហារជាច្រើនលើក ខណៈយោធារុស្ស៊ីបានបន្តកិច្ចខិតខំរបស់ខ្លួន​ដើម្បីគ្រប់គ្រង​ទីក្រុង Bakhmut ។ មេបញ្ជាការជាន់ខ្ពស់អ៊ុយក្រែន​បានចោទទីក្រុងមូស្គូថា បានប្រើយុទ្ធវិធី«បំផ្លាញឲ្យទៅជាផេះផង់»។

មេបញ្ជាការកងកម្លាំងជើងគោកអ៊ុយក្រែន បាននិយាយអំពីទីក្រុង Bakhmut ថាសត្រូវបានផ្លាស់ប្ដូរ​ទៅជាអ្វីដែលគេហៅថាយុទ្ធវិធីបំផ្លាញឲ្យទៅជាផេះផង់ដូចនៅប្រទេសស៊ីរី។ ការប្រយុទ្ធដណ្តើមយកទីក្រុងតូច ហើយបច្ចុប្បន្នត្រូវបានបំផ្លាញស្ទើរ​ខ្ទេចខ្ទាំ​ទាំង​ស្រុង​នៅ​ជាយដែនដី​ដែលគ្រប់គ្រង​ដោយរុស្ស៊ី នៅក្នុងទីក្រុង Donetsk ជាឆាក​ប្រយុទ្ធដ៏បង្ហូរឈាមបំផុត​នៃ​សង្រ្គាមរយៈពេល១៣ ខែមកនេះខណៈទីក្រុងមូស្គូព្យាយាមបង្កើនសន្ទុះក្នុង​យុទ្ធនាការ​របស់ខ្លួនបន្ទាប់ពីការបរាជ័យកាលពីពេលថ្មីៗនេះ។

ភាគីទាំងពីរមានអ្នកស្លាប់ និងរងរបួសធ្ងន់ធ្ងរនៅក្នុងការប្រយុទ្ធគ្នានៅទីក្រុង Bakhmut ប៉ុន្តែមេបញ្ជា​ការកង​កម្លាំងជើងគោកអ៊ុយក្រែន បាននិយាយថា​ស្ថានភាពពិបាកខ្លាំងប៉ុន្តែអាចគ្រប់គ្រងបាន។ ទូរទស្សន៍ CNN របស់សហរដ្ឋអាមេរិក​បាននិយាយថា អ៊ុយក្រែនត្រូវបានបង្ខំឱ្យកែសម្រួល​ផែនការ​យោធាមួយចំនួនមុនពេលការវាយបកដែលរំពឹងទុកជាយូរមកហើយដោយសារតែមានការបែកធ្លាយឯកសារសម្ងាត់ជាច្រើន។

មន្ត្រីសហរដ្ឋអាមេរិកកំពុងព្យាយាមតាមដានប្រភពនៃការបែកធ្លាយនេះ ដោយពិនិត្យឡើងវិញ​ពីរបៀប​ដែល​ពួក​គេចែករំលែកឯកសារសម្ងាត់ផ្ទៃក្នុង ​និងដោះស្រាយការបែកបាក់ផ្នែកការទូត។

ឯកសារទាំងនោះរៀបរាប់លម្អិតអំពីប្រធានបទដូចជា​ ព័ត៌មានស្តីពីជម្លោះនៅអ៊ុយក្រែន ដែល​ទីក្រុងវ៉ាស៊ីនតោនបានផ្គត់ផ្គង់សព្វាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ទីក្រុង Kyiv និងបានដឹកនាំការថ្កោលទោសអន្តរជាតិចំពោះការឈ្លានពានរបស់ទីក្រុងមូស្គូ។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        27
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        35
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm