រដ្ឋាភិបាលជប៉ុន អនុញ្ញាតទេសចរកម្ពុជាក្នុងចំណោមប្រទេសចំនួន២០ ផ្តល់ការធ្វើ e-VISA តាមអនឡាញ

2023/04/12 08:08:44 pm        309

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមេសានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួប​ពិភាក្សា​ជាមួយ ឯកឧត្តម UENO ATSUSHI ​ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំនៅកម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តម UENO ATSUSHI ថ្លែងថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស​ចំនួន២០ ដែលរដ្ឋាភិបាលជប៉ុន​ អនុញ្ញាតឲ្យធ្វើទិដ្ឋាការ ឬការធ្វើ e-VISA ​តាមប្រព័ន្ធអនឡាញ ទៅទស្សនាប្រទេសជប៉ុន។

ថ្លែងក្រោយជំនួបឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន មានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុន បានប្រកាស​បើក​ផ្លូវការ​ឲ្យគ្រប់​ភ្ញៀវទេសចរកម្ពុជានានា ​អាចធ្វើទិដ្ឋាការ VISA នៅប្រព័ន្ធអនឡាញ ​ទៅទស្សនាជប៉ុន តាំងពីថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២៣នេះ ​តាមរយៈការបើកធ្វើe-VISAនេះ​ នឹងជំរុញកំណើន​ទេសចរ​កម្ពុជា ​ទៅប្រទេសជប៉ុន និងផ្សព្វផ្សាយទេសចរជប៉ុនមកទស្សនាកម្ពុជាវិញ​មាន​កំណើនល្អ​ប្រសើរ​ឡើងវិញ ​ជាពិសេសនោះ ​គឺការជំរុញក្រុមហ៊ុនអាកាសចរ ANA ​របស់ប្រទេសជប៉ុន បើកជើងហោះ​ត្រង់កម្ពុជា ជប៉ុនឡើងវិញផងដែរ។

នៅក្នុងជំនួបនេះដែរ ឯកឧត្តម UENO ATSUSHI ក៏បានថ្លែងព្រមព្រៀងថា នឹងបន្តបង្កើនកិច្ច​សហប្រតិបត្តិការអភិវឌ្ឍ​វិស័យទេសចរណ៍ ​ជាពិសេសជំរុញការអភិវឌ្ឍ​វិស័យធនធាន​មនុស្សក្នុង​វិស័យ​ទេសចរណ៍ ​ការបន្តជំរុញការអភិវឌ្ឍទីក្រុងឆ្លាវៃ SMART CITY ​នៅខេត្តសៀមរាប និងជំរុញ​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជាទៅកាន់ប្រទេសជប៉ុន​ ទាក់ទាញ ​អ្នកវិនិយោគទុនជប៉ុន និង​ទេសចរជប៉ុន​មកកម្ពុជា​មាន​កំណើនល្អប្រសើរឡើងវិញ។

សូមបញ្ជាក់ថា អំឡុងមុន ​បរិបទកូវីដ១៩ ទេសចរជប៉ុនមកទស្សនាកម្ពុជា ​មានរង្វង់២០ម៉ឺននាក់ ហើយ​កម្ពុជា ​ទៅទស្សនាជប៉ុនមានប្រមាណ២ម៉ឺននាក់ ដែលការផ្លាស់ប្តូរទំនាក់ទំនង​ប្រជាជន កម្ពុជា ​ជប៉ុន បានធ្វើឲ្យកម្ពុជាទទួលបានអភិវឌ្ឍន៍​ជាច្រើនជាពិសេសក្នុងវិស័យទេសចរណ៍ សេដ្ឋកិច្ច ​និង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​វិស័យ​ទេសចរណ៍ជាដើម៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        165
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        143
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm