ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងសហគមន៍ កើនឡើងដល់៥១នាក់ និងកំពុងធ្វើច័ត្តាឡីស័ក១.២៥៤នាក់

2021/05/04 05:56:35 pm        100


កំពង់ធំ៖ ព្រឹត្តិការណ៍ឆ្លងសហគមន៍២០ កុម្ភៈ ចាប់ផ្តើមឆ្លងទៅកាន់ខេត្តកំពង់ធំកាលពីដើមខែមីនា ឆ្នាំ២០២១, គិតរហូតមកដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នេះចំនួនអ្នកឆ្លងមានចំនួន៥១នាក់ និងកំពុងសម្រាកធ្វើច័ត្តាឡីស័កចំនួន១.២៥៤នាក់។

តាមរបាយការណ៍បញ្ជាក់របស់របាលខេត្តកំពង់ធំ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១, បញ្ជាក់ថា ចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងខេត្តកំពង់ធំ កំពុងកើនឡើងខ្ពស់ឆាប់រហ័សពាក់ព័ន្ធព្រឹត្តិការណ៍ឆ្លងសហគមន៍ ដែលនៅព្រឹកនេះផ្ទាល់មានអ្នកឆ្លងសរុបចំនួន៥១នាក់ និងកំពុងធ្វើច័ត្តាឡីស័ក ចំនួន១.២៥៤នាក់។ បច្ចុប្បន្ននេះ គ្រប់ក្រុងស្រុកទាំងប្រាំបួន រៀបចំមណ្ឌលច័ត្តាឡីស័ករៀងៗខ្លួន ដែលមណ្ឌលច័ត្តាឡីស័កទាំងអស់រៀបចំនូវការស្នាក់នៅនៃអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលផ្សេងគ្នា។

របាយការណ៍ដដែល បាន​បញ្ជាក់ថា បច្ចុប្បន្នព្រឹត្តិការណ៍ឆ្លងសហគមន៍នៅភូមិខេត្តកំពង់ធំទាំងមូលកើតឡើងចំនួនបួនស្រុក ក្នុងចំណោមប្រាំបួនក្រុង មានស្រុកតាំងគោក ស្រុកប្រាសាទសំបូរ ស្រុកស្ទោង និងស្រុកកំពង់ស្វាយ ដែលមានអ្នកចំនួនអ្នកប៉ះពាល់ផ្ទាល់កើនឡើងជាបន្តបន្ទាប់ និងរកឃើញអ្នកវិជ្ជមានថ្មីៗបន្ថែមទៀត ពាក់ព័ន្ធ ជាមួយការឆ្លងរីករាលដាល នៅភូមិលាបទង ស្រុកស្ទោង ខេត្តកំពង់ធំ។ ជាក់ស្តែងកាលពីថ្ងៃទី០៣ ខែឧសភា សំណាកវិជ្ជមានអ្នកដែលជាប់ព្រឹត្តិការណ៍នៅភូមិលាបទង ផ្សារសេរីស្ទោង មានអ្នកវិជ្ជមានថ្មីចំនួន ១៥នាក់ ។ សរុបរួមនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នេះ ចំនួនអ្នកឆ្លងសរុបមាន៥១នាក់ អ្នកធ្វើតេស្ដ​ សំណាកសរុបចំនួន១.២៥៤នាក់ ព្យាបាលជាសះស្បើយចេញពីមន្ទីរពេទ្យខេត្តចំនួន១២នាក់, កំពុងសម្រាក និងព្យាបាលនៅមន្ទីរពេទ្យខេត្តចំនួន៣៩នាក់ និងកំពុងបិទខ្ទប់ភូមិលាបទង ផ្សារសេរីស្ទោង ស្ថិតនៅក្នុងស្រុកស្ទោង ដើម្បីបន្តស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធ និងធ្វើតេស្ដ​រកករណីវិជ្ជមានលើប្រជាពលរដ្ឋប៉ះពាល់ផ្ទាល់ និងប្រយោលបន្ថែមទៀត។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល នៅផ្សារសេរីស្ទោងទាំងអស់បន្តធ្វើច័ត្តាឡីស័កខ្លួនឯងចំនួន១៤ថ្ងៃ និងតាមដានសុខភាពខ្លួនជាប្រចាំក្នុងករណីមានបញ្ហាសុខភាព ត្រូវប្រញាប់ រាយការណ៍មកកាន់អាជ្ញាធរ ឬហៅទូរស័ព្ទទៅកាន់លេខ១១៥ ដោយឥតគិតថ្លៃដើម្បីទទួលបានសេវាសុខាភិបាលជាបន្ទាន់៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        136
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        117
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm