ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញបើកកម្មវិធីសង្រ្កាន្តនៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី

2023/04/12 10:27:00 pm        313

តាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងារចុះជួយស្រុកបាទី នៅព្រឹកថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកកម្មវិធីសង្រ្កាន្តភូមិ ដើម្បីទទួលទេវតាឆ្នាំថ្មីប្រពៃណីខ្មែរ ខណៈកម្មវិធីនេះក៏មានការចូលរួមពីឯកឧត្តម គី តិច ប្រធានក្រុមការងារចុះជួយឃុំក្រាំងធ្នង់។

កម្មវិធីសង្ក្រានភូមិក្រាំងធ្នង់នេះ រៀបចំឡើងដោយឯកឧត្តម ឈិត បូរ៉ាវុធ អនុប្រធានក្រុមការងារ​ចុះជួយ​ឃុំក្រាំងធ្នង់ ហើយទទួលបន្ទុកភូមិក្រាំងធ្នង់ និងសមាជិកមេធាវីចុះជួយភូមិក្រាំងធ្នង់​រួមជាមួយ​សមាជិកក្រុមមេធាវីរារដ្ឋាភិបាលចុះជួយឃុំក្រាំងធ្នង់ បងប្អូនប្រជាពលរដ្ឋនៅភូមិ.ឃុំក្រាំងធ្នង់ទាំងមូលផងដែរ។

សង្រ្កាន្តភូមិ ដែលស្ថិតនៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទីខេត្តតាកែវនេះ​ ក៏មានការៀបចំ​សម្តែង​របាំត្រុដិ​ផងដែរ ដើម្បីអបអរសាទរ​នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី​ខ្មែរ ឆ្នាំ ថោះ ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាខាងមុខនេះ។

ការរៀបចំពិធីសម្ដែងរបាំឆៃយ៉ាំ និងរបាំត្រុដិនេះ ក៏ដើម្បីបណ្ដេញឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ និង​នាំមកនូវការរីកចម្រើន សុភមង្គល ព្រមទាំងទទួលបាននូវភាពជោគជ័យ ចំពោះបងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅភូមិ ​ឃុំក្រាំងធ្នង់ ក៏ដូចជាប្រទេសខ្មែរទាំងមូលសម្រាប់ឆ្នាំថ្មីនេះផងដែរ។

ថ្លែងនៅក្នុងឱកាសបើកសង្រ្កាន្តភូមិននោះ ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា ការដែលបង ប្អូនប្រជាពលរដ្ឋមានឱកាសជួបជុំគ្នារាំលេង និងលេងល្បែងប្រពៃណីកំសាន្ត​នាពេលនេះ គឺដោយ​សារតែ​ ប្រទេសមានសុខសន្តិភាព​ និងការអភិវឌ្ឍ ខណៈប្រទេសមានការអភិវឌ្ឍ​គឺដោយសារតែការ​ដឹកនាំរបស់​គណបក្សប្រជាជនកម្ពុជា ​ដែលមានសម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមគ្គុទេសឯក។

ជាមួយគ្នានោះដែរឯកឧត្តម គី តិច ប្រធានក្រុមការងារចុះជួយឃុំក្រាំងធ្នង់ ក៏បានលើកឡើងផងដែរ​អំពីភាពរីកចំរើនរបស់ប្រទេសកម្ពុជា​នាពេលបច្ចុប្បន្ននេះ ​ហើយឯកឧត្តម ក៏បានរំលឹកដល់បងប្អូន​ប្រជាពលរដ្ឋនៅឃុំក្រាំង ធ្នង់ ក៏ដូចជានៅស្រុកបាទីខេត្តតាកែវទាំងអស់​ត្រូវរួមគ្នាបន្តថែរក្សា​សុខ​សន្តិភាពនេះឲ្យខាងតែបាន ​ហើយដើម្បីមានសុខសន្តិភាព​ និងការអភិវឌ្ឍនេះ គឺយើងទាំងអស់​គ្នាត្រូវបន្តគាំទ្រដល់គណបក្សប្រជាជនកម្ពុជា។ មានគណបក្សប្រជាជនកម្ពុ ជាគឺមានអ្វីៗទាំងអស់។

យ៉ាងណាក៏ដោយឯកឧត្តម គី តិច ក៏បានក្រើនរំលឹកដល់បងប្អូនទាំង​អស់មិនថា នៅស្រុកបាទី នោះទេ ​ក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ចំពោះការធ្វើដំណើរត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍​ឲ្យបានគ្រប់ៗគ្នា ​ដោយការបើកបរយត្រូវគោរពច្បាប់​ពិន័យ ​និង​អធ្យាស្រ័យដោយខ្លួនឯង​ជា​ជាង​ត្រូវ​នគរបាលវាស់ល្បឿន និងចាប់ផាកពិន័យ។

សូមបញ្ជាក់ថា សង្រ្កាន្តភូមិក្រាំងធ្នង់ ដែលរៀបចំយ៉ាងឱឡារឹកនេះ គឺនឹងបើកឲ្យបងប្អូនមកពីគ្រប់​ទិស​ទីលេងសប្បាយល្បែង​ប្រជាប្រិយប្រពៃណីខ្មែរ​រយៈពេលបីថ្ងៃ ហើយក្រៅពីល្បែងប្រជាប្រិយ​ក៏​មាន​ការ​ប្រគំតន្ត្រី (អកកេះកន្តង់) ផងដែរ ​ដែលជាការ​ឧបត្ថម្ភពី​ឯកឧត្តម ​ឈិត បូរ៉ាវុធ និង​ក្រុមការងារចុះជួយភូមិ ​ឃុំនិងស្រកបាទីទាំងមូល ផងដែរ៕អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        77
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        89
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm