អូស្រ្តាលី ឈានដល់កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិជាមួយចិន ស្របពេលទំនាក់ទំនងពាណិជ្ជកម្មល្អប្រសើរ

2023/04/12 11:07:01 pm        52

អូស្ត្រាលី ៖ រដ្ឋមន្រ្តីក្រសួងការបរទេសអូស្រ្តាលីលោកស្រី Penny Wong និយាយថា អូស្រ្តាលី បានឈានដល់​កិច្ចព្រមព្រៀងជាមួយចិន ដើម្បីដោះស្រាយជម្លោះរបស់ពួកគេលើការនាំចូលគ្រាប់ធុញ្ញជាតិឬស្រូវbarley ដែលជាសញ្ញាចុងក្រោយមួយនៃទំនាក់ទំនងល្អប្រសើររវាងប្រទេសដៃគូពាណិជ្ជកម្មទាំង ២ ។ 

គួរឲ្យដឹងថា ទំនាក់ទំនងរវាងប្រទេសទាំង ២ បានជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយកាន់តែធ្ងន់ធ្ងរទៅ ក្រោយអូស្រ្តាលី អំពាវនាវឲ្យមានការស៊ើបអង្កេតលើប្រភពដើមជំងឺ COVID-19ជាហេតុធ្វើឲ្យមានការ​សងសឹង​ពាណិជ្ជកម្មពីទីក្រុងប៉េកាំង ដែលរួមទាំងកាតព្វកិច្ចប្រឆាំងនឹងការលក់បង្ខូចថ្លៃ លើសា្រក្រហម និងគ្រាប់ធញ្ញជាតិ​អូស្រ្តាលី ។

ប៉ុន្តែភាពតានតឹងនេះ បានធូស្រាលវិញ ចាប់តាំងពីគណបក្សពលករឆ្វេងនិយមកណ្តាល បានឈ្នះឆ្នោតកាលពី​ឆ្នាំមុននៅអូស្ត្រាលី ។ 

លោកស្រី Wong បានជួបសមភាគីចិនលោក Wang Yi នៅទីក្រុងប៉េកាំង កាលពីខែធ្នូ ដែលជាដំណើរទស្សនកិច្ចលើក​ដំបូងរបស់រដ្ឋមន្រ្តីអូស្រ្តាលី ទៅកាន់ប្រទេសចិន ចាប់តាំងពីឆ្នាំ ២០១៩ ។ 

ការទិញធ្យូងថ្មអូស្រ្តាលីរបស់ចិន បានចាប់ផ្តើមឡើងវិញកាលពីខែមករា ក្រោយផ្អាកអស់រយៈពេលជិត៣ឆ្នាំ ហើយការនាំចូលសាច់គោ ត្រូវបានពន្លឿនផងដែរ ។ 

លោកស្រី Wong និយាយថា អូស្រ្តាលីនឹងផ្អាកបណ្តឹងរបស់ពួកគេនៅអង្គការពាណិជ្ជកម្មពិភពលោក(WTO)ពាក់ព័ន្ធនឹងកាតព្វកិច្ចប្រឆាំងនឹងការលក់បង្ខូចថ្លៃ និងការរារាំងគ្រាប់ធញ្ញជាតិ ស្របពេលដែលចិននឹង​ពន្លឿនការពិនិត្យពន្ធឡើងវិញ ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        2
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        8
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm