មុន​បាន​ទៅលេង​ស៊ី​ហ្គេម​២០២១ កីឡាករ​ឃី​ក​បុក​ស៊ី​ង​ទាំងអស់​ត្រូវ​ប្រកួត​ជម្រុះ​

2021/05/04 05:59:35 pm        141

​ឃី​ក​បុក​ស៊ី​ង៖ សហព័ន្ធ​កីឡា​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង​កម្ពុជា ​បាន​បង្ហាញ​ក្រុម​គ្រូ​បង្វឹក និង​កីឡាករ​-​កីឡា​ការិនី​ចំនួន ​១៣​នាក់ ដែល​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បាន​ចាប់ផ្ដើម​ហ្វឹកហាត់​តាមរយៈ​អន​ឡាញ​ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES 2021 នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​នា​ខែ​វិច្ឆិកា ឆ្នាំ​២០២១​ ខាងមុខនេះ​។​

​ឯកឧត្តម ហេង សុឃន ប្រធាន​សហព័ន្ធ​​កីឡាប្រដាល់ឃី​ក​បុក​ស៊ី​ង​កម្ពុជា ​បាន​ប្រសាសន៍​ថា​នេះ​ជា​ឆ្នាំ​ដំបូង​សម្រាប់​សហព័ន្ធ​ត្រូវបាន​ក្រសួង​អប់រំ យុ​ជន និង​កីឡា​អនុញ្ញាត​ឲ្យ​ចូលរួម​ជម្រើស​ជាតិ​ឆ្នាំ​២០២១ ក្នុង​នោះ​គ្រូ​បង្វឹក​មាន​ចំនួន ​៣​រូប និង​កីឡាករ​-​កីឡា​ការិនី​ចំនួន ​១០​រូប​ក្នុង​នោះ​កីឡា​ការិនី​ ៣​នាក់​។ ចំពោះ​ក្រុម​អត្ត​ព​លិ​ក​ទាំង​ ១០​នាក់​នេះ​មិនទាន់​ដឹង​ថា អ្នកណាម្នាក់​ត្រូវ​ចេញទៅ​ប្រកួត​កីឡា SEA GAMES 2021 នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​នា​ខែ​វិច្ឆិកា ឆ្នាំ​២០២១ ​ខាងមុខនេះ​ទេ​ ដោយ​នឹង​ធ្វើ​ការប្រកួត​ជម្រុះ​តាម​ប្រភេទ​ទម្ងន់ ​ដើម្បី​ចម្រាញ់​រក​កីឡាករ​-​កីឡា​ការិនី​ឆ្នើម​ចូលរួម​ដណ្ដើម​មេដាយ​ជូន​ជាតិ​។​ ​ឯកឧត្ដម​បន្ត​ទៀត​ថា កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង​ ជា​ប្រភេទ​កីឡា​ស្ថិត​ក្នុង​ប្រភេទ​កីឡា​មាន​សក្ដានុពល​ ក្នុងចំណោម​កីឡា​ទាំង​ ១៤​ប្រភេទ​របស់​ប្រទេស​កម្ពុជា ចំណែក​សហព័ន្ធ​បាន​ត្រៀម​កម្លាំងរួច​ជា​ស្រេច​ សម្រាប់​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES ដែរ​។

ប្រភេទ​កីឡាប្រដាល់ឃី​ក​បុក​ស៊ី​ង​នេះ​ គឺជា​ប្រភេទ​កីឡាមាន​ប្រជាប្រិយ​ភាព​ខ្លាំង​គួរសម ដោយ​សារតែ​ការប្រកួត​កីឡា SEA GAMES 2017 និង​២០១៩ កន្លងមក​ធ្លាប់​ទទួល​មេដាយជាច្រើន​គ្រឿងជូន​ប្រទេសជាតិ​។ ចំពោះ​ការប្រកួត​កីឡា SEA GAMES 2021 នៅ​ប្រទេស​វៀត​ណាម និង SEA GAMES 2023 ដែល​កម្ពុជាធ្វើ​ម្ចាស់ផ្ទះ ​ក៏​សង្ឃឹមទទួលបាន​មេដាយ​ជាច្រើន​ដូចគ្នា​។​ ​ចំពោះ​បង្វឹក​ទាំង​ ៣​រូបរួមមាន​លោកគ្រូ​បង្គោល ជា រិ​ទ្ធ, លោកគ្រូ​ជំនួយ រុំ ឆាវ​ជ័យ និង​លោកគ្រូ សៅ ប៊ុនធឿន រីឯ​កីឡា​ការិនី​ ៣​នាក់ដូចជា កីឡា​ការិនី នូវ ស្រី​ពៅ ប្រភេទ​ទម្ងន់ ៥១​គីឡូក្រាម, កីឡា​ការិនី ស៊ីថា ស្រី​លីន ប្រភេទ​ទម្ងន់​ ៥៤​គីឡូក្រាម និង​កីឡា​ការិនី វី ស្រី​ខួច ប្រភេទ​ទម្ងន់ ៦៤​គីឡូក្រាម​។ ​ចំណែក​កីឡាករ​ ៧​នាក់​រួមមាន កីឡាករ វន គឹម​ចេង ប្រភេទ​ទម្ងន់ ៥១គីឡូក្រាម, កីឡាករ សុខ រិ​ទ្ធ ប្រភេទ​ទម្ងន់ ៥៤គីឡូក្រាម, កីឡាករ ខេ​ម ចាន់ ប្រភេទ​ទម្ងន់ ៥៤គីឡូក្រាម, កីឡាករ ហ៊ឹម សេរី ប្រភេទ​ទម្ងន់ ៥១គីឡូក្រាម, កីឡាករ ទួ​ច រ៉ា​ឆាន់ ប្រភេទ​ទម្ងន់ ៥៧គីឡូក្រាម, កីឡាករ ឈុត វ៉ាន់​ថង ប្រភេទ​ទម្ងន់ ៦០គីឡូក្រាម និង​កីឡាករ សាន រ៉ា​គឹម ប្រភេទ​ទម្ងន់ ៦០គីឡូក្រាម​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        150
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        150
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm