សម្ដេចតេជោជំរុញក្រសួងអប់រំបន្តអភិវឌ្ឍការអប់រំឌីជីថល និងបំពាក់សម្ភារបច្ចេកវិទ្យាតាមសាលារៀន

2023/04/13 01:01:02 am        83

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញដល់ក្រសួងអប់រំ យុវជន និងកីឡា បន្តអភិវឌ្ឍដល់ការអប់រំបែបឌីជីថល ដោយបំពាក់នូវសម្ភារបច្ចេកវិទ្យានៅតាមសាលារៀន ដើម្បី​ជំនួយដល់ការរៀន និងបង្រៀនរបស់សិស្ស និងផ្សព្វផ្សាយវេទិការអប់រំឌីជីថលឱ្យបានទូលំទូលាយផងដែរ។

​សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២១-២០២២ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២២-២០២៣របស់ក្រសួងអប់រំ យុវជន និងកីឡា​នៅ​សាលសន្និសីទ​វិទ្យាបច្ចេកវិទ្យាកម្ពុជានារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ។

សម្តេចតេជោបានមានប្រសាសន៍ថាដើម្បីលើកទឹកចិត្ត លើកកម្ពស់វិស័យអប់រំនៅកម្ពុជាសម្ដេច​បានជំរុញដល់ក្រសួង​អប់រំត្រូវបន្តពង្រឹង និងអភិវឌ្ឍប្រព័ន្ធអប់រំឱ្យកាន់តែរឹងមាំ មានភាពបុរេសកម្ម ទំនើប និងឆ្លើយតបទៅនឹងបរិការណ៍ជាតិ និងអន្តរជាតិ។ សម្ដេចតេជោបាន ក៏បានជំរុញឱ្យក្រសួងអប់រំបន្តខិតខំផ្ដល់សេវាអប់រំដែលមានប្រសិទ្ធភាព និង​គុណភាព ប្រកបដោយសមធម៌ និងបរិយាប័ន្ន ព្រមទាំងលើកកម្ពស់​ឱកាសក្នុងការសិក្សា​ពេញមួយជីវិត​សម្រាប់ទាំង​អស់គ្នា ជាពិសេសខិតខំរិះរកវិធានការណ៍ដែល​កាន់តែមានប្រសិទ្ធភាពដើម្បី​លើកកម្ពស់លទ្ធផលសិក្សា​របស់សិស្ស​នៅគ្រប់កម្រិត។

គួរបញ្ជាក់ថារាជរដ្ឋាភិបាលមានមោទនភាពខ្ពស់ ចំពោះការបោះជំហានឆ្ពោះទៅមុខជានិច្ច នៃវិស័យអប់រំ យុវជន និង កីឡា ដែលបាននិងកំពុងឆ្លើយតបយ៉ាងប្រត្យក្សទៅនឹងតម្រូវការនៃការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាបច្ចុប្បន្ន និងអនាគត។

ទោះបីជាវិស័យនេះស្ថិតក្នុង ចំណោមវិស័យ ដែលបានទទួលរងនូវផលប៉ះពាល់ខ្លាំងពីវិបត្តិនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី, ក៏រាជរដ្ឋាភិបាល, ដែលមានក្រសួងអប់រំ ជាសេនាធិការ, បានប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព តាមរយៈការដាក់ចេញនូវអភិក្រម «គន្លង ប្រក្រតីភាពថ្មី ក្នុងវិស័យអប់រំ» ដែលមានសារៈសំខាន់ដល់ការ​អភិវឌ្ឍវិស័យអប់រំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃសវាអប់រំតាមបែបថ្មី, ទំនើប, និងមានគុណភាពខ្ពស់, ពិសេសក្នុងបរិបទនៃការកើនឡើងយ៉ាងរហ័សនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធអ៊ីនធើណែត៕

អត្ថបទ៖ វ៉ន ដារ៉

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        25
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        132
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm