អ្នកតវ៉ាជាច្រើននាក់ បានប្រមូលផ្ដុំគ្នាប្រឆាំងនឹងសមយុទ្ធយោធា រវាងអាមេរិក និងហ្វីលីពីន

2023/04/13 04:07:08 pm        379

សកម្មជនរាប់រយនាក់ បានប្រមូលផ្ដុំគ្នាកាលពីថ្ងៃអង្គារ នៅខាងមុខទីបញ្ជាការកងទ័ពហ្វីលីពីន ក្នុងក្រុងកេហ្សូន(Quezon City) ដែលស្ថិតនៅជាយរដ្ឋធានីម៉ានីលដើម្បីតវ៉ានឹងសមយុទ្ធយោធារួម​ជា​បន្ដបន្ទាប់រវាងហ្វីលីពីន ​និងសហរដ្ឋអាមេរិក ​ដែលបានចាប់ផ្ដើមធ្វើនៅថ្ងៃតែមួយ។

ទាហានហ្វីលីពីនជាង៥,000នាក់ និងទាហានអាមេរិក១២,000នាក់ នឹងចូលរួមធ្វើសមយុទ្ធជា​មួយ​គ្នា​រយៈពេល១៨ថ្ងៃ ​មានឈ្មោះថា បាលីកាតាន់២០២៣ ជាសមយុទ្ធរួមដ៏ធំបំផុតរវាងហ្វីលីពីន​និងអាមេរិក ​ដែលធ្លាប់ត្រូវបានធ្វើឡើ​ងជាច្រើន​ទសវត្សរ៍​មកហើយ។

សមាជិកប្រហែលជា១០០នាក់មកពីកងកម្លាំងប្រដាប់អាវុធរបស់អូស្រ្ដាលី នឹងចូលរួមនៅក្នុង​សមយុទ្ធនេះ ខណៈ១២ប្រទេសទៀត រួមមានជប៉ុន ​និងប្រទេសអង់គ្លេស ក៏បានចូលរួមផងដែរ​ក្នុងនាមជាអ្នកសង្កេតការណ៍។

ក្រុមអ្នកតវ៉ា បានប្រឆាំងនឹងសមយុទ្ធនេះ និងបានទទូចឲ្យជនជាតិហ្វីលីពីន ចូលរួមប្រឆាំងនឹង​សកម្មភាពរបស់អាមេរិក នៅក្នុងតំបន់អាស៊ី។ ​ដោយឡែក អ្នកតវ៉ាភាគច្រើន ​បានកាន់បដា ដែល​សសេរទាមទារ​ឲ្យអាមេរិកដកទ័ពចេញពីឥឡូវនេះទៅ។

បាតុកម្មក៏បានប្រឆាំងនឹងការបើកមូលដ្ឋានយោធាថ្មីចំនួន៤កន្លែង​ ដែលនឹងត្រូវប្រើប្រាស់​ដោយកង​ទ័ពអាមេរិក​ ដោយស្ថិតនៅក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពង្រឹងកិច្ច​សហប្រតិបត្ដការ ​និងវិស័យ​ការពារជាតិ៕ 

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        99
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm