អ្នកតវ៉ារត់សំដៅទៅលោក Macron អំឡុងទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសហូឡង់

2023/04/13 04:15:18 pm        395

អ្នកតវ៉ាម្នាក់ដែលបានរត់សំដៅទៅកាន់លោកប្រធានាធិបតីបារាំង Emmanuel Macron អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសហូឡង់ កាលពីថ្ងៃពុធត្រូវបានចាប់ផ្ដួលទៅលើដីដោយក្រុមមន្ត្រីសន្តិសុខ។

ឧបទ្ទវហេតុ ខណៈលោក Macron បានទៅដល់ព្រឹត្តិការណ៍មួយនៅបរិវេណសាកលវិទ្យាល័យវិទ្យាសាស្ត្រអាមស្ទើដាម គឺជាថ្ងៃទី២ជាប់គ្នានៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ត្រូវបានរំខានដោយក្រុមអ្នកតវ៉ាបន្ទាប់ពីការបាតុកម្មជាច្រើនសប្ដាហ៍នៅក្នុងប្រទេសបារាំង ប្រឆាំងនឹងច្បាប់កំណែទម្រងសោធននិវត្តន៍មិនសូវមានការគាំទ្ររបស់លោក។

បុរសរូបនោះបានស្រែកជាភាសាបារាំង ខណៈរូបគេត្រូវបានផ្ដួលលើដីនៅខាងក្រៅ ប៉ុន្តែមានសូរសៀង ដូចជាបទចម្រៀងដ៏ពេញនិយមក្នុងការតវ៉ាប្រឆាំង​កំណែ​ទម្រង់សោធននិវត្តន៍នេះ ដោយនិយាយថា យើងនៅទីនេះ យើងនឹងនៅទីនេះ ទោះបីជាលោក Macron មិនចង់ឲ្យយើងនៅទីនេះក៏ដោយ។

លោក Macron បានតតាំងដើម្បីធ្វើឲ្យរូបលោកបានលឺសំឡេងបុរសម្នាក់ដែលបានស្រែក​អំពី​លទ្ធិប្រជាធិបតេយ្យរបស់បារាំង កំពុងបាត់បង់ អំឡុងព្រឹត្តិការណ៍មួយកាលពីថ្ងៃអង្គារមុនបន្ត​សុន្ទរកថា​របស់លោកលើអំពីអធិបតេយ្យភាពរបស់អឺរ៉ុប។

ខណៈការផ្ទុះកំហឹងប្រឆាំងគោលនយោបាយក្នុងប្រទេសរបស់លោក ​ក្រោយលោក Macron ទៅដល់​ប្រទេសហូឡង់ ប្រធានាធិបតីបារាំងរូបនេះក៏កំពុងប្រឈមការរិះគន់ផងដែរពីសហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តអាមេរិក ជុំវិញគោលនយោបាយការបរទេសរបស់លោក។

ក្រុមមន្ត្រីបារាំងកំពុងជួបការលំបាកខ្លាំងក្នុងការគ្រប់គ្រងស្ថានការដែលបានរងការប៉ះពាល់ ខណៈពួកគេព្យាយាមទប់កំហឹង ការបែកបាក់គ្នា និងការភន្តច្រឡំបង្កឡើង​ដោយការ​អត្ថាធិប្បាយ​របស់លោក Macron កាលពីសប្ដាហ៍មុន ស្ដីពីការកាត់បន្ថយការពឹងពាក់​របស់​អឺរ៉ុបលើ​សហរដ្ឋអាមេរិក ​និងទំនាក់ទំនងរបស់ខ្លួនជាមួយចិន និងកោះតៃវ៉ាន់៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        10
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm