ប្រទេសចិននឹងបិទដែនអាកាសភាគខាងជើងកោះតៃវ៉ាន់ពីថ្ងៃទី ១៦ ដល់១៨ ខែមេសា

2023/04/13 04:31:06 pm        483

ប្រភពចំនួនបួនដែលបានដឹងអំពីបញ្ហានេះ បាននិយាយថា ប្រទេសចិនមានផែនការបិទដែន​អាកាសនៅភាគខាងជើងកោះតៃវ៉ាន់ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមេសា ជាចំណាត់ការមួយដែលអាចធ្វើឲ្យបង្អាក់ ដល់ជើងហោះហើរនៅជុំវិញតំបន់នេះ។

ក្រសួងការបរទេសចិន និងកោះតៃវ៉ាន់ ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ មន្ត្រីបួនរូបនៅខាងក្រៅប្រទេសចិន បាននិយាយទៅកាន់សារព័ត៌មាន Reuters ដោយសុំមិនបញ្ចេញឈ្មោះដោយសារតែភាពរសើបនៃបញ្ហានេះថា​ការដាក់បម្រាមនេះ នឹងបង្អាក់ដល់តំបន់ព័ត៌មានជើងហោះហើរភាគខាងជើងរបស់កោះតៃវ៉ាន់ (FIR) ហើយ ពួកគេពុំបានដឹងអំពីហេតុផលសម្រាប់ការរឹតត្បិតនេះទេ។

បញ្ហានេះកើតឡើង ខណៈប្រទេសចិនបញ្ចប់​លំហាត់សមយោធាជាច្រើនថ្ងៃនៅជុំវិញ​កោះតៃវ៉ាន់​ស្វ័យគ្រប់គ្រងនេះ ជាការឆ្លើយតបទៅនឹងជំនួបកាលពីពេលថ្មីៗនេះរបស់មេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen ជាមួយប្រធានសភាសហរដ្ឋអាមេរិក លោក Kevin McCarthy នៅរដ្ឋកាលីហ្វ័រនីញ៉ា ដែលបានធ្វើឱ្យទីក្រុងប៉េកាំងផ្ទុះកំហឹង។

មន្ត្រីជាន់ខ្ពស់ម្នាក់ដែលបានដឹងអំពីបញ្ហានេះដោយផ្ទាល់ បាននិយាយថា ការដាក់​បម្រាម​​ជើងហោះហើរនឹងធ្វើឲ្យប៉ះពាល់ដល់ជើងហោះហើរពី ៦០% ទៅ ៧០% នៃជើងហោះហើររវាង​អាស៊ីឦសាន និងអាស៊ីអាគ្នេយ៍ ព្រមទាំងជើងហោះហើររវាងកោះតៃវ៉ាន់ និងប្រទេសកូរ៉េខាងត្បូង ជប៉ុន និងអាមេរិកខាងជើង។

យោងតាមស្ថាប័ន OPSGROUP ជាសហករណ៍ឧស្សាហកម្មអាកាសចរណ៍ ដែលផ្តល់ការណែនាំ​លើហានិភ័យនៃជើងហោះហើរ បានឲ្យដឹងថា ការរឹតបន្តឹងកាលពីពេលមុនដែលបានដាក់អំឡុង​ការធ្វើសមយុទ្ធយោធាចិនកាលពីខែសីហាឆ្នាំមុន បានបណ្តាលឱ្យមានការបង្អាក់យ៉ាងខ្លាំង​ដល់ជើងហោះហើរនៅក្នុងតំបន់។

មន្ត្រីនៅក្នុងប្រទេសកូរ៉េខាងត្បូង និងកោះតៃវ៉ាន់បាននិយាយថា ប្រទេសចិន មានផែនការ បិទដែនអាកាសនៅភាគខាងជើងកោះតៃវ៉ាន់ប្រហែល កន្លះម៉ោងនៅសប្តាហ៍ក្រោយ ដោយកាត់បន្ថយរយៈពីអ្វីដែលបានប្រកាសពីពេលដំបូងរយៈពេល៣ថ្ងៃ ដោយសារតែ មានវត្ថុធ្លាក់ពីយានបាញ់ផ្កាយរណប៕ 

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        46
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        46
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm