ទីក្រុងសេអ៊ូល៖ កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីកចូលទៅកាន់សមុទ្រ

2023/04/13 04:47:34 pm        362

យោធាប្រទេសកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីកចូលទៅសមុទ្រនៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានប្តេជ្ញាថានឹងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់លោកតាមវិធីជាក់ស្តែង និងវាយលុកបន្ថែមទៀត។

នាយសេនាធិការចម្រុះរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា ការបាញ់មីស៊ីល បានធ្វើឡើង​នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ដូចជាថាតើមីស៊ីលហោះ​បានចម្ងាយប៉ុន្មាន និងអាវុធប្រភេទអ្វីដែលប្រទេសកូរ៉េខាងជើង​បានបាញ់ពិតប្រាកដ។

ការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន បានព្រមានដល់ពលរដ្ឋនៅចុងភាគខាងជើងនៃកោះហុកកៃ​ដូរបស់ខ្លួន ឱ្យស្វែងរកទីជម្រកភ្លាមៗនៅខាងក្នុងអគាររឹងមាំឬក្រោមដី។ ការិយាល័យបាននិយាយថា មីស៊ីលរបស់ប្រទេសកូរ៉េខាងជើង ត្រូវបានគេរំពឹងថានឹងធ្លាក់នៅ​ជិតកោះហុកកៃដូនៅម៉ោងប្រហែល 8 ព្រឹក ម៉ោងក្នុងតំបន់។ វាជាការបាញ់មីស៊ីលចុងក្រោយបំផុតដែលប្រទេសកូរ៉េខាងជើង បានបាញ់នៅក្នុងឆ្នាំនេះ ដើម្បីប្រឆាំង សមយុទ្ធយោធារបស់ប្រទេសកូរ៉េខាងត្បូង-អាមេរិក ដែលខ្លួនចាត់ទុកថាជាការហាត់សមសម្រាប់ការឈ្លានពាន។

ក្នុងអំឡុងពេលកិច្ចប្រជុំយោធាកាលពីថ្ងៃច័ន្ទ លោក គីម បានពិនិត្យមើលឡើងវិញ​ផែនការវាយ​ប្រហារខ្សែត្រៀមជួរមុខរបស់ប្រទេស និងឯកសារប្រយុទ្ធជាច្រើន ហើយបានបញ្ជាក់​លើ​តម្រូវការដើម្បីគាំទ្រចំពោះការរារាំងនុយក្លេអ៊ែររបស់លោកដោយការបង្កើនល្បឿនលើលក្ខណៈជាក់ស្តែង និងវាយលុក។

សារព័ត៌មាន KCNA បានរាយការណ៍ថា កិច្ចប្រជុំបានពិភាក្សាអំពីបញ្ហាដែលមិនបានបញ្ជាក់ទាក់ទង​នឹងការ​ពង្រឹងសមត្ថភាពការពារជាតិ ​និងការរៀបចំសង្រ្គាមដ៏ល្អ ដើម្បីទប់ទល់ការគំរាមកំហែងដែល​បង្កឡើង​ដោយសមយុទ្ធយោធារបស់គូប្រជែងខ្លួន។

ប្រទេសកូរ៉េខាងជើងបានអះអាងជាយូរមកហើយថា សមយុទ្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិក​ក្នុងតំបន់គឺជាភស្តុតាងនៃអរិភាពរបស់ក្រុងវ៉ាស៊ីនតោនមកលើទីក្រុងព្យុងយ៉ាង។

កូរ៉េខាងជើង បាននិយាយថា ខ្លួនត្រូវបង្ខំឱ្យផលិតអាវុធនុយក្លេអ៊ែរ ដើម្បីទប់ទល់ ការគំរាមកំហែង​ផ្នែកយោធារបស់សហរដ្ឋអាមេរិក ​ទោះបីជាមន្ត្រីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង​បាននិយាយ​យ៉ាងខ្ជាប់ខ្ជួនថា ពួកគេពុំមានចេតនាឈ្លានពានកូរ៉េខាងជើងក៏ដោយ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        87
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        76
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm