ក្រុមហ៊ុនរថយន្តក្រុងដឹកអ្នកដំណើរ ប្រកាសមិនដំឡើងថ្លៃនៅថ្ងៃបុណ្យចូលឆ្នាំ ប៉ុន្តែអ្នករត់តាក់ស៊ីខ្លះថាឡើងតិចតួច

2023/04/13 06:09:46 pm        183

ភ្នំពេញ៖ ដោយគាំទ្រចំពោះការអំពាវនាវ ដ៏ដូចការស្នើសុំពីរាជរដ្ឋាភិបាលជារឿយៗ នៅក្នុងឱកាសបុណ្យជាតិធំៗ ពិសេសនៅអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន២ បានប្រកាសថា ខ្លួននឹងមិនដំឡើងថ្លៃសេវាដឹកជញ្ជូនអ្នកដំណើរទេ ប៉ុន្តែទន្ទឹមនេះ មានអ្នករត់តាក់ស៊ីសាធរណៈមួយចំនួន ថាខ្លួនដំឡើងថ្លៃតិចតួច ក្នុងករណីម្ចាស់បេនដំឡើងដែរ។

ជាក់ស្តែងម្ចាស់រថយន្តឈ្នួលសាធរណៈ (តាក់ស៊ី) នៅម្តុំវត្តស្រះចករាជធានីភ្នំពេញ ដែលដឹកអ្នក​ដំណើរ​ទៅបណ្តាខេត្តនៅភាគឦសាន កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានលើកឡើងថា ការដឹកជញ្ជូនប្រជាពលរដ្ឋពីភ្នំពេញទៅស្រុកកំណើតឆ្នាំនេះ ពុំសូវមានច្រើនដូចបណ្តាឆ្នាំទេ រីឯតម្លៃប្រេងសាំងក៏មានតម្លៃខ្ពស់ជាងបណ្តាឆ្នាំដែរ ​ដូច្នេះ ការដឹកជញ្ជូនអ្នកដំណើរក្នុង​ឱកាសបុណ្យចូលឆ្នាំថ្មីនេះ ​ពួកគាត់នឹងដំឡើងថ្លៃតិចតួច (៥០០០រៀល) ក្នុងករណីម្ចាស់បេនដំឡើងដែរ។

ដោយឡែក ក្រុមហ៊ុនរថយន្តក្រុងដឹកអ្នកដំណើរចំនួន២ បានប្រកាសថាខ្លួននឹងមិនដំឡើងថ្លៃសេវា​ដឹកអ្នកដំណើរទេក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ខណៈដែលរាជរដ្ឋាភិបាលក៏ផ្តល់រថយន្តជាច្រើន ជូនប្រជាពលរដ្ឋជិះដោយមិនគិតថ្លៃដែរ។ ក្រុមហ៊ុនចំនួន២ ដែលប្រកាសថាខ្លួនមិនដំឡើងថ្លៃនោះ រួមមាន៖ ក្រុមហ៊ុន NZC ដឹកអ្នកដំណើរ និងក្រុមហ៊ុនវីរៈប៊ុនថាំ។ នេះបើតាមការបញ្ជាក់របស់អ្នកតំណាងក្រុមហ៊ុន ដែលបានផ្តល់សម្ភាសន៍​ជាមួយទូរទស្សន៍​បានយ័ន នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។

ចំណែកប្រជាពលរដ្ឋដែលធ្វើដំណើរទៅតាមបណ្តាខេត្ត កាលពីថ្ងៃទី១២​ ខែមេសា ឆ្នាំ២០២៣ បានលើកឡើងថា ​ពួកកាត់មានការពេញចិត្ត ចំពោះការមិនដំឡើងថ្លៃរបស់ក្រុមហ៊ុន​រថយន្តដឹកអ្នក​ដំណើរទាំងនេះ ​ហើយពួកគាត់យល់ថា ​តម្លៃធម្មតាដែលពួកគាតជិះរាល់ថ្ងៃនេះ គឺ​សមរម្យដែលអាចទទួលយកបាន​ និងសាកសមទៅនឹងតម្លៃប្រេងដែលឡើងខ្ពស់ ​នាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះពួកគាត់ សូមអំពាវនាវដល់អ្នកបើកបរ មានការប្រុងប្រយ័ត្ន, អ្នកលេងល្បែងកម្សាន្ត​គួរគប្បីលេងល្បែងប្រជាប្រិយខ្មែរ រីឯអ្នកដើរកម្សាន្ត ​ឬបរិភោគអាហារសូមមានអនាម័យ និង​ជួយថែរក្សាបរិស្ថាន។

សូមបញ្ជាក់ដែរថា នាពេលកន្លងទៅ នៅរៀងរាល់ពេលមានពិធីបុណ្យប្រពៃណីធំៗម្តងៗ ក្រុមហ៊ុន​ដឹកអ្នកដំណើរ និងអ្នករត់តាក់ស៊ីមួយចំនួន តែងតែដំឡើងថ្លៃឈ្នួលរថយន្តខុសពីធម្មតា ដើម្បី​កេងចំណេញ​ពីអ្នកធ្វើដំណើរទៅលេងស្រុកកំណើត ​ទោះបីជារាជរដ្ឋាភិបាល ពិសេសប្រមុខថា្នក់​ដឹកនាំបានអំពាវនាវកុំដំឡើងថ្លៃក៏ដោយ។

ប៉ុន្តែទោះជាយ៉ាងណា ទន្ទឹមនោះក៏មានក្រុមហ៊ុនខ្លះមិនដំឡើងថ្លៃដែរ​ ដើម្បីបង្កលក្ខណៈងាយ​ស្រួលដល់អ្នកដំណើរ៕


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        27
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        222

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm