ពលរដ្ឋចាប់ផ្តើមរៀបចំផ្ទះ ផ្កាភ្ញី និងគ្រឿងរណ្តាប់សម្រាប់ទទួលទេវតាឆ្នាំថ្មី

2023/04/13 06:46:36 pm        185

ភ្នំពេញ៖ នៅមុនមួយថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំថោះ ព.ស ២៥៦៧ ពលរដ្ឋក្រុងតាខ្មៅខេត្តកណ្តាល បានចាប់ផ្តើមរៀបចំសំអាតផ្ទះសំបែង ទិញផ្លែឈើ ផ្កាភ្ញី ធូបទៀន រៀបចំរានរណ្តាប់ទទួលទេវតាឆ្នាំថ្មី ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ ខែមេសាស្អែកនេះ វេលាម៉ោង៤លា្ងច។

ពលរដ្ឋក្រុងតាខ្មៅថ្លែងប្រាប់ BTV នៅថ្ងៃទី១៣ ខែមេសានេះ ថា ​នៅថ្ងៃនេះ គេបាននាំគ្នាផ្សារច្រើន​កុះករ ទិញរបស់របរផ្លែឈើ នំ ផ្កា រៀបចំបាយសី និងរៀបចំបោសសំអាតផ្ទះ រៀបចំគ្រឿង​រណ្តាប់​ទទួលទេវតាថ្មី ហើយពលរដ្ឋខ្លះទៀត ​មានរៀបចំទីតាំង ​រៀបឆាកសង្ក្រាន្តឆ្នាំថ្មី ដើម្បីលេងល្បែង​កម្សាន្ត រាំ ច្រៀងជុំគ្នា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

នៅក្នុងអំឡុងពេលនេះ ដែរ ​នៅតាមកេហដ្ឋានខ្លះ ​ក៏មានការនិមន្តព្រះសង្ឃ​សូត្រមន្តលើករាសី និងខ្លះទៀតរៀបចំពិធីស្រង់ព្រះ ​ជូនឳពុកម្តាយរបស់ពួកគាត់ ស្រោចទឹកមន្តរំដោះគ្រោះ​ឧបទ្រុឌនានា ​និងសុំសេរីសួស្តីឆ្នាំថ្មីផងដែរ។

បើតាមសៀវភៅមហាសង្ក្រាន្ត នៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ ​តាមផ្ទះនីមួយៗ គឺមានរៀបរណ្តាប់​ទទួល​ទេវតារៀងៗខ្លួន។ បើតាមទំនៀមទម្លាប់ពីបុរាណរៀងរហូតមក ​ចំពោះរណ្តាប់ទទួលទេវតា គឺត្រូវ​រៀបរានមួយនៅខាងមុខផ្ទះ ​សម្រាប់តាំងគ្រឿងពលីការផ្សេងៗ។

គួរបញ្ជាក់ថា ចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិខ្មែរ ​ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ រយៈពេល ៣ថ្ងៃ ដោយថ្ងៃទី១​ គឺជាថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២​ ជាថ្ងៃ វនបត និងថ្ងៃទី៣ ជាថ្ងៃឡើងស័ក៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        169
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        145
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm