សហព័ន្ធ​ផ្ដល់​ទំនុក​ចិត្ត​ឲ្យ​លោក Li Jun បន្ដ​ដឹកនាំ​ក្រុម​បាល់ទះ​កម្ពុជា​ត្រៀម​ស៊ី​ហ្គេម​ជាថ្មី​

2021/05/04 06:16:18 pm        281

​បាល់ទះ៖ សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​ប្រកាស​ផ្ដល់​សេចក្ដីទុកចិត្ត​ដល់​បុរស​ជនជាតិ​ចិន​លោក Li Jun បន្ដ​ធ្វើជា​គ្រូ​បង្វឹក​របស់​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ដើម្បី​ត្រៀម​ដឹកនាំ​ក្រុម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​នា​ចុង​ឆ្នាំ​២០២១ នេះ។​

​សហព័ន្ធ​បាន​ប្រកាស​លើ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា​ថា លោក Li Jun នឹង​បន្ដ​ដឹកនាំ​ក្រុម​បាល់ទះ​ក្នុង​សាល​ជម្រើស​ជាតិ​កម្ពុជា ដើម្បី​ត្រៀម​ស៊ី​ហ្គេម​នៅ​វៀត​ណាម ប៉ុន្តែ​សមាសភាព​កីឡាករ​ដែល​ត្រូវ​ប្រមូលផ្ដុំ​ហ្វឹកហាត់ សហព័ន្ធ​នៅ​មិនទាន់​បង្ហាញ​នោះ​ទេ។​ លោក Li Jun ត្រូវ​បាន​សហព័ន្ធ​ប្រកាស​ចុះ​កុងត្រា​ដឹកនាំ​ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​តាំងពី​ខែ​សីហា ឆ្នាំ​២០១៨ បន្ទាប់ពី​ទទួល​បាន​ការ​យល់​ព្រម​ពី​មជ្ឈមណ្ឌល ​គ្រប់គ្រង​កីឡាបាល់ទះនៃ​មន្ទីរ​កីឡា​ខេត្ត​ហ្វូ​ជាន ក្រោម​កិច្ចសន្យា​រយៈពេល ៥​ឆ្នាំ​ដើម្បី​ជួយ​បណ្ដុះបណ្ដាល​វិស័យ​កីឡាបាល់ទះ​កម្ពុជា ​ឲ្យ​មាន​សក្ដានុពល​លើ​ឆាក​អន្តរជាតិ ពិសេស​ដើម្បី​សម្រួច​សមត្ថភាព​ឆ្ពោះ​ទៅ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​រយៈពេល​ជិត ៣​ឆ្នាំ​កន្លង​មក​នេះ លោក Li Jun បាន​ព្យាយាម​បណ្ដុះបណ្ដាល​យុវជន និង​ចម្រាញ់​កីឡាករ​ឆ្នើម​ៗ​ជាច្រើន ដើម្បី​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ និង​អន្តរជាតិ​នានា ជាក់ស្ដែង​លោក​ធ្លាប់​ដឹកនាំ​ក្រុម​ទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​ចិន ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន​កាលពី​ឆ្នាំ​២០១៩ ខណៈ​ពេល​នោះ​ក្រុម​បាល់ទះ​កម្ពុជា​បាន​ឈរ​លេខ​៣ ក្នុង​ពូ​ល B ក្រោយ​យក​ឈ្នះ​វៀតណាម ៣-២​សិត​ទៀត​ផង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        123
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        136
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm