វត្តអារាមនានាបានរៀបចំរួចរាល់ ដើម្បីត្រៀមសម្រាប់ទទួលប្រជាពុទ្ធបរិស័ទ មកសន្សំបុណ្យ និងកម្សាន្តល្បែងប្រជាប្រិយខ្មែរ

2023/04/13 07:10:44 pm        462

ភ្នំពេញ៖ វត្តអារាមនានា បានរៀបចំរួចរាល់ ដើម្បីត្រៀមសម្រាប់ទទួលស្វាគមន៍ប្រជាពុទ្ធបរិស័ទ មកសន្សំបុណ្យ និងកម្សាន្តល្បែងប្រជាប្រិយខ្មែរ នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ ២០២៣។

ជាក់ស្តែងវត្តព្រែកប្រា បានរៀបចំរួចរាល់ទីតាំងទទួលពុទ្ធបរិស័ទ ​និងទីតាំងលេងកម្សាន្តល្បែង​ប្រជាប្រិយខ្មែរ ជូនប្រជាពុទ្ធបរិស័ទដែលរស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញផង និងមកពី​បណ្តាខេត្តផ្សេងៗផង ដែលនឹងចូលមកដល់នាថ្ងៃទី១៤​ ខែមេសា ឆ្នាំ២០២៣ ស្អែកនេះ ជាមួយគ្នានោះដែរ ព្រះគ្រូពោធិមុនី ពេជ្រ សុធន ព្រះចៅអធិការវត្តព្រែកប្រា​ បានមានព្រះថេរដិកា ប្រាប់BTV ​ព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះថា រហូតមកដល់ពេលនេះ តាមការ​ណែនាំរបស់ក្រសួងធម្មការ និងសាសនា​ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន បានណែនាំអំពីការរៀបចំ​បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ គឺវត្តព្រែកប្រា បានរៀបចំចាត់ចែងរួចរាល់អស់ទៅហើយ។ ជាពិសេសក្នុងមហាសង្រ្កាន្ត មានអត្ថន័យណែនាំថា ឲ្យប្រជាពុទ្ធបរិស័ទទាំងអស់ ធ្វើទាន រក្សាសីល ចម្រើន​មេត្តា ភាវនា ជាចំនុចសំខាន់ណាស់។ ក្នុងមួយឆ្នាំជួនកាលយើងរវល់កិច្ចការងារ និងប្រកបអាជីវកម្មផ្សេងៗច្រើន ធ្វើឲ្យភ្លេចនូវអំពើជាកុសល។ ដូច្នេះក្នុងថ្ងៃបុណ្យចូលឆ្នាំ មានឱកាសធ្វើទាន ចែករំលែកដល់ព្រះសង្ឃ ដល់មាតា បិតា និងជនក្រីក្រ ហើយរក្សាសីល ដើម្បីឲ្យខ្លួនទទួលបានសេចកី្តសុខ សេចកី្តចម្រើន​ ហើយមនុស្សទូទៅក៏បានសេចកី្តផងដែរ។

នាឱកាសឆ្នាំថ្មី ព្រះគ្រូពោធិមុនី ពេជ្រ សុធន ព្រះចៅអធិការវត្តព្រែកប្រា សូមបួងសួងដល់គុណ​បុណ្យ​ព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ​និងទេវតាឆ្នាំថ្មីនេះ ជួយប្រសិទិ្ធពរ​ជ័យបវរមហាប្រសើរជូនដល់ប្រមុខដឹកនាំទាំងអស់ ​ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ​ដែលលោកបានដឹកនាំប្រទេសមានសុខសន្តិភាព ​សន្តិភាពផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមដល់មនុស្សជាតិគ្រប់ៗរូប ​និងមន្រី្តរាជការ ​និងប្រជាពុទ្ធបរិស័ទខ្មែរទាំងអស់ សូម​ឲ្យមាននូវសេចកី្តសុខ ​សេចកី្តចម្រើន ទទួលបាននូវពុទ្ធពរទាំង៤ប្រការ៕អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        75
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        121
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm