អាជ្ញាធរខេត្ដ បិទផ្អាកបណ្ដោះអាសន្នរោងចក្រប្រាំ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩

05/04/2021 11:05 AM        352


 

ព្រះសីហនុ ៖ វិបត្ដិឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ បានធ្វើឱ្យអាជ្ញាធរខេត្ដ សម្រេចបិទផ្អាក​បណ្ដោះអាសន្ន និងដាក់ ជាមណ្ឌលចត្ដាឡីស័ក ទីតាំងពាណិជ្ជកម្មចម្រុះជាង ១០០កន្លែង រហូតដល់​សម្រេច​បិទខ្ទប់ក្រុងព្រះសីហនុ ទាំងមូល និងបាន កំណត់ទីតាំងខ្លះជាតំបន់ក្រហម​ ដោយសារមានការ​ឆ្លងរីករាល​ដាលធ្ងន់ធ្ងរជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

ការឆ្លងរីករាល ដាលជំងឺនេះ នៅតែមិនថមថយរហូតកើតមាននៅក្នុងរោងចក្រសហគ្រាស ដែលធ្វើឱ្យអាជ្ញាធរ​ខេត្ដ សម្រេចបិទផ្អាកបណ្ដោះ អាសន្នរោងចក្រ ៥កន្លែងបន្ថែមទៀត ដែលជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ រហូតមកដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់ថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បន្ថែមទៀត ដល់កម្មករនៅក្នុងរោងចក្រ រដ្ឋបាលខេត្ដព្រះសីហនុ​ បានសម្រេចផ្អាកជាបណ្ដោះអាសន្ន​ដំណើរការអាជីវកម្មរោងចក្រចំនួន ០៥ គឺរោងចក្រ Nature Flooring, TGH Cambodia, ជាំងសាង (ខេមបូឌា) ស្ព័ត & ស្ដេសិនណឺរី, ដាប់ប៊ែលយូ អ៊ីជីស៊ី មេនូហ្វេកធើរីង និងរោងចក្រ ខេម អាយឃែរ ក្នុងតំបន់សេដ្ឋកិច្ច​ពិសេសក្រុងព្រះសីហនុ ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ដែលជាប់ពាក់ព័ន្ធ​ នឹងអ្នកជំងឺកូវីដ-១៩។

 

លោក បន្ដថា ខេត្ដ បានបិទផ្អាកបណ្ដោះអាសន្ន និងដាក់ជាមណ្ឌលចត្ដាឡីស័កទីតាំងពាណិជ្ជកម្ម​ចម្រុះ​សរុបជាង ១០០ កន្លែង ដែលមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ក្នុងនោះខេត្ដបានចបញ្ចប់ជាមណ្ឌល​ចត្តាឡីស័ក និងបើកឱ្យដំណើរ ការអាជីវកម្មឡើងវិញសរុបជិត ១០០ទីតាំង និងបានអនុញ្ញាត​ឱ្យមានអ្នកចេញ​ពីមណ្ឌលចត្តាឡីស័កសរុបជាង ១ម៉ឺននាក់ (ស្រី៥ពាន់) និងអ្នកនៅក្នុងមណ្ឌលចត្តាឡីស័កថ្ងៃនេះជាង ២ម៉ឺននាក់ (ស្រីជាង១ម៉ឺន)។ គិតត្រឹមម្សិលម៉ិញថ្ងៃទី៣ ខែឧសភា ខេត្ដ រកឃើញអ្នកវិជ្ជមានចម្រុះជាតិសាសន៍ (អ្នកឆ្លងជំងឺកូវីដ-១៩) សរុបជិត ២.០០០នាក់ (ស្រីជាង១.០០០) ក្នុងនោះមានអ្នកជាសះស្បើយសរុបជាង ៨០០នាក់ (ស្រីជាង៥០០) និងអ្នកជំងឺស្លាប់ ដោយសារជំងឺកូវីដ-១៩ សរុបចំនួន ០៨នាក់ (ស្រី៥) ជនជាតិខ្មែរទាំងអស់។ ចណែកឯអ្នកជំងឺនៅសល់ជាង ១.០០០នាក់ ភាគច្រើនជាជនជាតិខ្មែរ (ស្រីជាង ៦០០) បាន​និងកំពុងបន្ដសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ដព្រះសីហនុ និងកន្លែងព្យាបាលសណ្ឋាគារ​សាកាណា និងសណ្ឋាគារសម័យថ្មី អន្ដរជាតិ ក្រុងព្រះសីហនុ៕

អត្ថបទ៖ គង់ ប៊ុនថា

អត្ថបទដែលទាក់ទង

បក្សនយោបាយចាប់ផ្ដើមចុះឈ្មោះនិងដាក់បេក្ខជនចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាក្រុងបូកគោ
05/06/2021 07:05 PM        1
រដ្ឋបាល​រាជធានី​ភ្នំពេញ​ អំពាវនាវ​ឱ្យ​ពលរដ្ឋ​នៅ​តំបន់​ក្រហម​អត់ធ្មត់​បន្តិចទៀត​
05/06/2021 07:05 PM        1
មនុស្ស​ម្នាក់​រង​របួស ខណៈ​ផ្ទះ​ពលរដ្ឋ ១៩​ខ្នង​នៅ​ខេត្ត​កណ្ដាល​ រង​ការ​ខូច​ខាត​ដោយសារ​ខ្យល់​កន្ត្រាក់​ថ្ងៃ​ម្សិល​មិញ
05/06/2021 07:05 PM        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្ទះ​ពលរដ្ឋ ៩៦​ខ្នង​នៅ​ខេត្ត​កោះកុង រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​ថ្ងៃ​ម្សិលមិញ​

05/06/2021 08:05 PM
​នេប៉ាល់​បញ្ឈប់​ការហោះហើរ​ក្នុងស្រុក និង​អន្តរជាតិ ស្រប​ពេល​មានការ​ហក់​ឡើង​ខ្ពស់​ករណី​ឆ្លង​ជំងឺ COVID-19
05/06/2021 07:05 PM
​គ្រូពេទ្យ​មាន​ក្តី​កង្វល់​ខ្លាំង​ ដោយសារ​កណី​ឆ្លង​ជំងឺ COVID-19​ហក់​ឡើង​ខ្ពស់​នៅក្នុង​ទីក្រុង​តៃ​ហ្ស៍ ប្រទេស​យេ​ម៉ែន​
05/06/2021 07:05 PM
​បក្សនយោបាយចាប់ផ្ដើមចុះឈ្មោះនិងដាក់បេក្ខជនចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាក្រុងបូកគោ
05/06/2021 07:05 PM
​រដ្ឋបាល​រាជធានី​ភ្នំពេញ​ អំពាវនាវ​ឱ្យ​ពលរដ្ឋ​នៅ​តំបន់​ក្រហម​អត់ធ្មត់​បន្តិចទៀត​
05/06/2021 07:05 PM

ព័ត៌មានពេញនិយម

​ឃាត់​ខ្លួន​បុរស​ម្នាក់​ជិះ​រថយន្ត​ស្លាក​លេខ​«នគរបាល» អួត​អាង​ពី​ឥទ្ធិពល​ធ្វើ​ដំណើរ​ក្នុង​តំបន់​បិទខ្ទប់​

​ចាប់​ប្រពន្ធខ្លួន ធ្វើជាចំណាប់ ​និងគំរាមសម្លាប់ខ្លួន ​ខណៈសមត្ថកិច្ចនាំទៅធ្វើចត្តាឡីស័ក
​មន្ដ្រីមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បែកធ្លាយរូបភាពផឹកស៊ី នៅថ្ងៃចូលឆ្នាំ ក្នុងបរិវេនមន្ទីរសុខាភិបាល
​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​ ៖ ​កងទ័ព​ចំនួន​៥​នាក់​ បាន​ឆ្លង​មេរោគ​កូ​វីដ​១៩ ​បើទោះបី​បាន​ចាក់​វ៉ាក់សាំង​រួច​ក្តី
​កម្លាំងនគរបាល ចំណុចរង្វង់មូលគួចកាណុង ឃាត់រថយន្តទំនើបមួយគ្រឿងរួមទាំងមនុស្សប្រុសស្រី៤នាក់

ព័ត៌មានវីដេអូ

​ADB ព្យាករថាសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២១ នឹងកើនឡើងក្នុងរង្វង់ ៤ % ឆ្នាំក្រោយនឹងកើនជាង ៥ %

04/29/2021 10:04 AM
កម្ពុជាអំពាវនាវឱ្យមានការគាំទ្រថវិកាដល់ការផលិតវ៉ាក់សាំង សម្រាប់ការពារមនុស្សជាតិទាំងមូល
04/29/2021 10:04 AM
ក្រសួងការងារឱ្យដឹងថា មានកម្មករ និយោជិត ជិតពីរម៉ឺននាក់កំពុងធ្វើចត្តាឡីស័ក
04/29/2021 10:04 AM
កន្លែង​ព្យាបាលអ្នកជំងឺកូវីដនៅតែបន្តរៀបចំត្រៀមជាស្រេចជិត ២០ទីតាំង សម្រាប់ក្រុងភ្នំពេញ
04/27/2021 03:04 PM
បេសកកម្ម ៥១ថ្ងៃ រៀបចំ ៥មន្ទីរពេទ្យ និងមណ្ឌលព្យាបាលកូវីដ១៩
04/27/2021 03:04 PM