លោក Trump ប្តឹងអតីតមេធាវី Michael Cohen ទាមទារសំណងជំងឺចិត្តជាង ៥០០លានដុល្លារ

2023/04/13 11:43:52 pm        366

អន្ដរជាតិ៖ យោងតាមឯកសារដាក់នៅតុលាការសហព័ន្ធរដ្ឋ Florida កាលពីថ្ងៃពុធ បានឲ្យដឹងថា លោក Donald Trump នឹងប្តឹងអតីតមេធាវីរបស់លោក គឺលោក Michael Cohen ដើម្បីទាមទារសំណងជំងឺចិត្តជាង ៥០០លានដុល្លារ ។  

បណ្តឹងនេះ ចោទប្រកាន់ថា លោក Cohen បានបំពានលើទំនាក់ទំនងរវាងកូនក្តី និងមេធាវីជាមួយលោក Trumpដោយប្រកាសឲ្យដឹងរឿងសម្ងាត់របស់លោក និងផ្សព្វផ្សាយព័ត៌មានមិនពិតតាមសៀរភៅ តាម Podcast និងតាមព័ត៌មានសង្គម ក៏ដូចជាចោទប្រកាន់ថាលោក Cohen បានប្រឌិទការឆ្លើយឆ្លងជាមួយលោក Trumpនៅក្នុងសៀវភៅ“Disloyal”ឆ្នាំ ២០២០របស់មេធាវីម្នាក់នេះ ។ លោក Cohen ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើសុំសេចក្តីអធិប្បាយ ។  

បណ្តឹងមួយនេះ កើតមាន ស្របពេលដែលលោក Cohen ចង់ធ្វើជាសាក្សីដ៏សំខាន់ម្នាក់ប្រឆាំងលោក Trump ក្នុងករណីរបស់លោកជុំវិញការចោទប្រកាន់ថាបានលួចចំណាយប្រាក់ដល់អតីតារាសម្តែងក្នុងរឿងអាសអាភាសនាង Stormy Daniels ដែលអះអាងថា នាងធ្លាប់មានសម្ព័ន្ធមេត្រីភាពជាមួយអតីតប្រធានាធិបតីសហរដ្ឋអាមេរិកម្នាក់នេះ ។ 

 លោក Cohen បានឡើងផ្តល់សក្ខីកម្មនៅមុខតុលាការក្រុង Manhattan កាលពីខែមីនា មុនពេលដែលគណៈវិនិច្ឆ័យបានចោទប្រកាន់លោក Trump ចំនួន ៣៤ករណីពីបទព្រហ្មទណ្ឌក្លែងបន្លំឯកសារធុរកិច្ច ។  

លោក Trumpបានផ្តល់ចម្លើយពុំមានទោសកំហុស និងច្រានចោលទំនាក់ទំនងជាមួយនាង Daniels ។ 

 សូមបញ្ជាក់ថា លោក Cohen ធ្លាប់ធ្វើជាមេធាវីផ្ទាល់ខ្លួនរបស់លោក Trumpពេលអតីតប្រធានាធិបតីរូបនេះ ឡើងកាន់អំណាចកាលពីឆ្នាំ ២០១៧ ហើយលោកនិយាយនៅឆ្នាំនោះថា លោកនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីការពារលោក Trump ។  

ប៉ុន្តែទស្សនៈរបស់លោកបានផ្លាស់ប្តូរវិញក្នុងឆ្នាំ ២០១៩ ។ លោកបាននិយាយប្រាប់គណៈកម្មាធិការសភាសហរដ្ឋអាមេរិកថា ខ្ញុំអៀនខ្មាស់ខ្លាំងណាស់ ដោសារតែខ្ញុំដឹងច្បាស់ថាលោក Trumpជាមនុស្សបែបណា។ គាត់ជាមនុស្សប្រកាន់ជាតិសាសន៍ គាត់គឺជាជនឆបោក គឺជាមនុស្សបោកប្រាស់ ។  

លោក Cohen ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ កាលពីឆ្នាំ ២០១៨ ក្រោយរូបលោកសារភាពទទួលទោសកំហុសចំពោះការបំពានហិរញ្ញវត្ថយុទ្ធនាការ តាមរយៈការចំណាយប្រាក់ ១៣ម៉ឺនដុល្លារដល់នាង Stormy Daniels និងបទឧក្រិដ្ឋផ្សេងទៀត ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        25
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        32
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm