ឧត្តរមានជ័យ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យផ្ទះប្រជាពលរដ្ឋក្នុងក្រុងសំរោង ដែលរងការខូចខទេដោយសារខ្យល់កន្រ្តាក់ កាលពីយប់ថ្ងៃទី១១ ខែមេសានេះ។
ក្នុងពេលចុះពិនិត្យការខូចខាតដោយសារខ្យល់កន្រ្តាក់ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានឲ្យដឹងថា ប៉ុន្មានថ្ងៃកន្លងមកនេះ តាមបណ្តាក្រុង-ស្រុក ក្នុងខេត្តឧត្តរមានជ័យ មានផ្ទះប្រជាពលរដ្ឋជាង៥០០ខ្នង បានរងការខូចខាត។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បញ្ជាក់ថា តបតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងយកចិត្តទុកដាក់ជាប្រចាំចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលជួបប្រទះដោយសារបញ្ហាគ្រោះធម្មជាតិ មិនថា រន្ទះបាញ់ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ខ្យល់កន្រ្តាក់ ឬទឹកជំនន់។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងរយៈពេលមួយសប្តាហ៍នេះ ខ្យល់កន្រ្តាក់បង្កឲ្យផ្ទះប្រជាពលរដ្ឋជាង១ពាន់ខ្នង ក្នុងខេត្តមួយចំនួនរងការខូចខាត ដូចជា ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កែប កំពង់ស្ពឺជាដើម។








