សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទៅអុជធូបនៅព្រះអង្គចេក ព្រះអង្គចម

2023/04/14 02:11:45 am        574

នៅរសៀលថ្ងៃព្រហស្បត្តិ៍៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវ​និង​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ២០២៣ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង​ជា​ភរិយាដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរា​ជាណាចក្រកម្ពុជា អមដោយសម្តេចកិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា រួមទាំង​លោក​ជំទាវ​ជា​ភរិយា​ថ្នាក់​ដឹក​នាំ មន្ត្រីអ្នកមុខ អ្នកការគ្រប់ស្ថាប័នរបស់ព្រះរាជាណាចក្រកម្ពុជា អញ្ជើញគោរព​បូជាផ្កាភ្ញី​ទៀន​ធូប​ទឹក​អប់ប្រេងម៉្សៅ ស្បងជីវថ្វាយដល់បារមី ព្រះអង្គចេក ព្រះអង្គចម នៅអាស្រម​ព្រះ​អង្គ​ចេក ព្រះអង្គចម និងអាស្រមលោកយាយទេព ក្នុងក្រុងសៀមរាប ខេត្តសៀមរាប រួមជាមួយ​នឹង​ប្រជាពលរដ្ឋ អ្នកទេសចរជាតិ អន្តរជាតិ នានាដែលមានវត្តមាននៅ​ក្នុងក្រុង​សៀមរាប​ក្នុង​ឱកាស​ចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងសម្តេច លោកជំទាវ និង​ក្រុម​គ្រួសារ​ទាំង​អស់ បានឧទ្ទិសបួងសួងទសបារមីព្រះអង្គចេក ព្រះអង្គចម ពិសេសទសបារមីទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ នៃគ្រឹៈសករាជ២០២៣ ដែលមានព្រះនាមកិមិរាទេវី បុត្រី​ទី​៦ នៃកបិលមហាព្រហ្ម មានភារកិច្ចយាងមកគ្រប់គ្រងចក្រវាឡ នៃ​លោកយើងនេះ សូម​តាម​ជួយ​បី​បាច់​ព្រះរាជា​ណាចក្រកម្ពុជា សូមជួបតែសុខសន្តិភាពត្រជាក់ត្រជុំថ្កុំថ្កើន មាន​ការ​អភិវឌ្ឍ​គ្រប់​ច្រក​ល្ហក​ទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ពិសេស​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​ក្រុម​គ្រួសារ​ទាំង​អស់ រស់នៅក្រោមម្លប់សន្តិភាព និងមានសេដ្ឋកិច្ចខ្ពង់ខ្ពស់គ្រប់ក្រុមគ្រួសារទាំងអស់។

នៅក្នុងពិធីតាមបែបសាសនានោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេច លោកជំទាវ ជាភរិយា​ថ្នាក់​ដឹក​នាំ​ទាំង​អស់ បាននាំយកនូវសម្ភារៈគ្រឿងបរិក្ខាបរិភោគប្រគេនព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកសភាថេរសភាសង្ឃ ជាឧត្តម​ទីប្រឹក្សា​គណៈសង្ឃ​នាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៍ និងមន្រ្តីសង្ឃជាន់ខ្ពស់ក្នុងខេត្តសៀមរាបចំនួនសរុប ៧​អង្គ។ តាមរយៈម្នុញផលដែលកើតចេញពីទឹកចិត្តជ្រះថ្លានេះ ព្រះមហាវិមលធម្ម ពិន សែម សិរី​សុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកសភាថេរសភាសង្ឃ ជាឧត្តម​ទីប្រឹក្សា​គណៈ​សង្ឃ​នាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៍ និងមន្រ្តីសង្ឃជាន់ខ្ពស់ក្នុងខេត្តសៀមរាប ទាំង៧អង្គ បាន​ស្វា​ធ្យាយពរជ័យបវរមហាប្រសើរជូនសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមសម្តេចទាំងទ្វេមានសុខភាពល្អបរិបូរណ៍ ពូលានុភាពមាំមួន បញ្ញាញាណ​ភ្លឺថ្លា​ឈ្លាសវៃ ជន្មាយុយ៉ឺនយូរជាងរយវស្សា ដើម្បីបន្តស្ថិតនៅជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមរមនា ដើម្បី​បន្ត​ដឹកនាំព្រះរាជាណាចក្រកម្ពុជាកាន់តែរីកចំរើនខ្ពង់ខ្ពស់ទ្វេឡើងថែមទៀត ពិសេស​សូម​បារមី​ទេវតា​ឆ្នាំ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ គ្រឹៈសករាជ២០២៣ សូមសង្គម​កម្ពុជា​ជួប​តែ​ភាព​ចំរើន​ជឿនលឿន និងភាពត្រជាក់ត្រជុំក្នុងសង្គមមហាគ្រួសារខ្មែរ នៃយើងទាំងអស់។ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត បាននាំយកនូវបច្ច័យ ទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃ និងអុជធូប ថ្វាយ​ផ្កាភ្ញី បួងសួងសុំសេចក្តីសុខ ពីព្រះអង្គចេក ព្រះអង្គចម និងបានជូនក្រណាត់ស និងថវិកាមួយ​ចំនួន​ដល់​ដូនជី តាជី ផងដែរ ។

បន្ទាប់មកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេច លោកជំទាវ ជាភរិយាថ្នាក់ដឹកនាំទាំងអស់ អញ្ជើញ​បូជា​ទៀន​ធូប​ផ្កាភ្ញីទឹក​អប់ប្រេងម៉្សៅ នៅទីគោរពសក្ការៈអាស្រមលោកយាយទេព ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន សម្រាប់ព្រះរាជាណាចក្រកម្ពុជា ពិសេសការប្រារព្វព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​ខួប​លើក​ទី១០ ដែលនិងប្រារព្វពិធីបើកនៅព្រឹកថ្ងៃទី១៤ មេសា ស្អែក សូម​ទទួល​បាន​នូវ​ភាព​ជោគ​ជ័យ ដើម្បី​បង្ហាញ​នូវ​មោទកភាពជាតិខ្មែរ ដល់អន្តរជាតិបានឃើញ បានស្គាល់ ក្រោម​មរតក​សន្តិភាព​សម្តេច​តេជោ ហ៊ុន សែន មគ្គុទេសក៏ដឹកនាំដ៏ឆ្នើមរបស់ព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់​មក​នៅ​រសៀលថ្ងៃដដែលនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អម​ដំណើរ​ដោ​​យ​សម្តេច លោកជំទាវ ជាភរិយាថ្នាក់ដឹកនាំទាំងអស់ អញ្ជើញទស្សនាសួនបេះដូង ក្នុងរមណីយ​ដ្ឋានអង្គរវត្ត នៃខេត្តសៀមរាប ដែលបង្ហាញពីក្តីស្រឡាញ់របស់ប្រជាជាតិខ្មែរ គាំទ្រ​កីឡាករ​-កីឡាការិនីមានពិការភាព និងភាពជាម្ចាស់ផ្ទះដែលកម្ពជារៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ ដែលបានចូលរួមបត់បេះដូង និង​បាន​បំបែក​កំណត់​ត្រា​ពិភព​លោក «បេះដូងច្រើនជាងបំផុតលើពិភពលោក» កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣​កន្លង​ទៅ​ថ្មីៗនេះ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        121
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm