ឯកឧត្ដម វ៉ា​ត់ ចំរើន​៖ យ៉ាង​ហោច​អត្តពលិក​ម្នាក់​ត្រូវ​ធ្វើ​តេស្ដ ២​ដង​មុន​ការ​ប្រកួត​ស៊ី​ហ្គេម​នៅ​វៀតណាម​

2021/05/04 06:31:32 pm        111

​ស៊ី​ហ្គេម​៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) បាន​បញ្ជាក់​ថា យ៉ាង​ហោច​ណាស់​អត្ត​ព​លិ​ក​ម្នាក់ ​ត្រូវ​ធ្វើ​តេស្ដ​សំណាក​រក​ជំងឺ​កូ​វីដ​-១៩ មុន​អនុញ្ញាត​ឲ្យ​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាមនា​ចុងឆ្នាំ​២០២១។​

​ឯកឧត្ដម​បាន​មានប្រសាសន៍ថា សម្រាប់​ការប្រកួត​ព្រឹត្តិការណ៍​អន្តរជាតិ ពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ចុង​ឆ្នាំនេះ ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ គឺជា​រឿង​សំខាន់​មួយ ដែល​ម្ចាស់ផ្ទះ​ចង់​ឲ្យ​ចាក់​បាន​គ្រប់ៗ​គ្នា តែ​លក្ខខណ្ឌ​សំខាន់​មួយទៀតមុន​ពេល​ធ្វើដំណើរ ៧២​ម៉ោងត្រូវ​ធ្វើ​តេស្ដ​សំណាក​ម្ដង ហើយ​ពេល​ទៅ​ដល់​វៀតណាមត្រូវ​ធ្វើ​តេស្ដ​រយៈពេល ៧២​ម៉ោង​ម្ដងទៀត ដើម្បី​ធានា​ថាគ្មាន​ជំងឺ​កាច​សាហាវ​នេះ។​ ​សូម​បញ្ជាក់​ថា ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ ចុង​ឆ្នាំ​នេះគ្រោង​ប្រកួត​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិការហូត​ដល់​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២១ ដោយ​ម្ចាស់ផ្ទះ​វៀតណាម​បាន​កំណត់​កីឡា ៤០​ប្រភេទ ខណៈ​កម្ពុជា​បាន​ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន ៣២​ប្រភេទ​ទៅ​ចូលរួម​ប្រកួត​។

ទន្ទឹម​ជាមួយគ្នា កីឡាករ​-​កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា ដែល​ត្រៀម​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​អន្តរជាតិ​នានា​ក្នុង​ឆ្នាំ​២០២១ ពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​វៀតណាម គឺ​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ចំនួន ២​លើក​រួច​មក​ហើយ​កាលពី​ខែ​មីនា​កន្លងទៅ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm