ការល្បាតតាមព្រំដែនសហរដ្ឋអាមេរិក បញ្ឈប់ជនអន្តោប្រវេសន៏ច្រើនគ្រួសារដែលឆ្លងព្រំដែនពីម៉ិកស៊ិក

2023/04/14 10:35:51 pm        318

ជនអន្តោប្រវេសន៍រាប់រយនាក់ បានសម្រុកចូលទៅកាន់ព្រំដែនសហរដ្ឋអាមេរិកពីប្រទេសម៉ិកស៊ិក កាលពីថ្ងៃពុធ និងព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ដោយបង្វែរពួកគេ ទៅកន្លែងល្បាតព្រំដែនសហរដ្ឋអាមេ រិក ក្នុងបំណងចូលសហរដ្ឋអាមេរិក។

នៅក្នុងទីក្រុងព្រំដែន Ciudad Juarez ជនអន្តោប្រវេសន៍ បានសម្រេចចិត្តឆ្លងកាត់ បន្ទាប់ពីបានឮពាក្យចចាមអារ៉ាមថា ការល្បាតព្រំដែនមានការណែនាំមិនឱ្យនិរទេសមនុស្ស ហើយពួកគេនឹងត្រូវបានអនុញ្ញាតឱ្យឆ្លងចូលសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា អ្នកល្បាតព្រំដែនបាននិយាយឡើងវិញថា លក្ខខណ្ឌសម្រាប់ការឆ្លងកាត់នៅតែដដែល ហើយមានតែអ្នកដែលមានការណាត់ជួបដែលបានដំណើរការតាមរយៈកម្មវិធី CBP One ប៉ុណ្ណោះដែលនឹងត្រូវបានទទួលយក។

នាង Reyna Fernandez ជនអន្តោប្រវេសន៍ក្នុងតំបន់ បានប្រាប់សារព័ត៌មានរ៉យទ័រថា កម្មវិធីរដ្ឋាភិ   បាលសហរដ្ឋអាមេរិក CBP ONE ដើម្បីស្នើសុំសិទ្ធិជ្រកកោនមានការណាត់ជួបតិចតួចប៉ុណ្ណោះ។ ក្រោយមកនាងបានបង្វែរខ្លួន និងកូនទៅកាន់កន្លែងល្បាតព្រំដែនអាមេរិក។ លោក William Suarez ជនអន្តោប្រវេសន៍ម្នាក់ទៀត ដែលបានសម្រេចចិត្តដើរត្រឡប់ទៅប្រទេសម៉ិកស៊ិកវិញ បន្ទាប់ពីដឹងថាពាក្យចចាមអារ៉ាមនេះមិនពិត បាននិយាយថា ឯកសារទី៤២ នៅតែមានសុពលភាព ហើយពួកគេមិនអនុញ្ញាតឱ្យនរណាម្នាក់ឆ្លងកាត់ព្រំដែននោះទេ។

ក្នុងចំណោមការលំបាកនានា ដែលជនអន្តោប្រវេសន៍ប្រឈមមុខ ដោយរង់ចាំឱកាសដើម្បីឆ្លងកាត់ទៅផ្នែកសហរដ្ឋអាមេរិក គឺការភ័យខ្លាចនៃការចាប់ខ្លួនដោយស្ថាប័នអន្តោប្រវេសន៍ប្រទេសម៉ិកស៊ិក បន្ទាប់ពីមានអគ្គិភ័យដែលបានបណ្តាលឲ្យជនអន្តោប្រវេសន៍ ៤០នាក់ស្លាប់ នៅក្នុងការឃុំឃាំងកាលពីខែមីនា។ សម្រាប់លោក Olivier Dubois ប្រធានប្រចាំប្រទេសម៉ិកស៊ិក និងអាមេរិកកណ្តាលទទួលបន្ទុកគណៈកម្មាធិការអន្តរជាតិរបស់កាកបាទក្រហម បាននិយាយថាសោកនាដកម្មអគ្គិភ័យ គឺជាពេលមួយដើម្បីពិចារណាជម្រើសសម្រាប់ជនអន្តោប្រវេសន៍ដែលកំពុងស្វែងរកសេរីភាព។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm