មន្ត្រីនគរបាល ២នាក់ស្លាប់ និងមនុស្ស ១៥នាក់ រងរបួសក្នុងហេតុការណ៍បាក់ស្ពាននៅកូឡំប៊ី

2023/04/14 11:04:50 pm        437

យោងតាមការរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានឲ្យដឹងថា មនុស្ស ២នាក់បានស្លាប់ និង១៥នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីស្ពានមួយកន្លែងបានបាក់ នៅខេត្ត Valle del Cauca ភាគខាងលិចប្រទេសកូឡំប៊ី។

បុគ្គលិកសង្គ្រោះ ត្រូវបានគេហៅទូរស័ព្ទមកកាន់កន្លែងកើតហេតុស្ពានបាក់ នៅលើដងទន្លេ La Vieja នៅក្នុងក្រុង La Tebaida ដែលតភ្ជាប់តំបន់ Quindio និង Valle del Cauca។

ជនរងគ្រោះ ២នាក់ដែលស្លាប់ ជាមន្ត្រីនគរបាល ដែលកំពុងធ្វើដំណើរជិះនៅលើរថយន្តមួយគ្រឿង ដែលបានជាប់នៅចន្លោះកំណាត់បេតុង ដែលបានបាក់ធ្លាក់ចូលទៅក្នុងទន្លេ។

រថយន្តដឹកទំនិញ ២គ្រឿងផ្សេងទៀត និងរថយន្តឯកជនមួយគ្រឿង ដែលកំពុងឆ្លងកាត់ស្ពានក៏ធ្លាក់ផងដែរ។ ជនរងគ្រោះមួយចំនួន បានត្រៀមគេចខ្លួនពីរថយន្តរបស់ពួកគេដោយបានរងរបួស។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានរាយការណ៍ថា អ្នករួចផុតជីវិត ត្រូវបានគេបញ្ជូនទៅកាន់មណ្ឌលវេជ្ជសាស្ត្រដែលនៅក្បែរនោះ។ ប្រព័ន្ធផ្សព្វផ្សាយ និយាយថា ស្ពាននេះ ត្រូវបានសាងសង់ក្នុងឆ្នំា១៩៨៤ ហើយត្រូវបានត្រួតពិនិត្យយ៉ាងទៀងទាត់ ដែលការពិនិត្យចុងក្រោយ ត្រូវបានធ្វើឡើងរយៈពេល៣ខែកន្លងទៅនេះ ដោយបានរាយការណ៍ថា គ្មានការបារម្ភជុំវិញប្រតិបត្តិការ និងសមត្ថភាពរបស់ស្ពាននេះឡើយ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        99
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm