កំណែទម្រង់សោធននិវត្តន៍របស់ប្រធានាធិបតិបារាំងលោក Emmanuel Macron ដែលបង្កឲ្យកើតមានបាតុកម្មនៅទូទាំងប្រទេសនោះ ទទួលបានការយល់ព្រមហើយពីក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃសុក្រ ហើយក្រុមមន្រ្តី និយាយថា ពួកគេនឹងដាក់ឲ្យចូលជាធរមានយ៉ាងឆាប់រហ័ស វីដេអូរបស់សាក្សី ឃើញផ្សែងហុយ និងវត្ថុរឹងត្រូវបានគេចោលនៅតាមផ្លូវក្នុងទីក្រុង Lyon ពេលដែលប្រជាពលរដ្ឋ ចេញតវ៉ា ។

ដោយឡែក ច្រកចូលប៉ុស្តិ៍នគរបាលនៅទីក្រុងភាគខាងលិច Rennes បានឆាបឆេះជាអគ្គិភ័យ ពេលដែលបាតុកម្មផ្ទុះឡើងប្រឆាំងនឹងការសម្រេចចិត្តរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បើកភ្លើងខៀវដល់កំណែទម្រង់សោធននិវត្តន៍របស់លោក Macron។
វីដេអូដែលទទួលបានដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រឃើញ ក្រុមបាតុកររុញកង់របស់ពួកគេឆ្លងកាត់អណ្តាតភ្លើងនៅក្រៅច្រកចូលប៉ុស្តិ៍នគរបាល ៕
