អំឡុងចូលឆ្នាំថ្មី ឆ្នាំនេះ កាំភ្លើងបាញ់ទឹកបានក្លាយជាទំនិញដែលលក់ដាច់ខ្លាំងជាងគេ

2023/04/16 07:29:47 pm        131

ភ្នំពេញ៖ អាជីវករលក់កាំភ្លើងជ័របាញ់ទឹកនៅរាជធានីភ្នំពេញ បានអះអាងថា ក្នុងរដូវបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ កាំភ្លើងជ័​រ​បាញ់​ទឹក​គ្រប់ប្រភេទ ត្រូវបានលក់ដាច់ខ្លាំងមិនថាខ្នាតតូច ឬធំទេ ដោយកន្លែងខ្លះដាច់រហូតដល់ខ្ទង់ពាន់គ្រឿងក៏មាន។

ក្រុមអាជីវករលក់សម្ភារៈក្មេង និងកាំភ្លើងជ័របាញ់ទឹកនៅផ្សារចាស់ ស្ថិតនៅក្បែរតំបន់រមណីយដ្ឋានវត្តភ្នំ រាជធានីភ្នំពេញ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី១៦ ខែមេសានេះថា នៅអំឡុងបុ ណ្យចូលឆ្នាំថ្មីនេះ បានលក់កាំភ្លើងជ័រ​បាញ់ទឹកដាច់ច្រើននិងទទួលបានប្រាក់ចំណូលគួរសម។ ចំពោះតម្លៃកាំភ្លើងជ័របាញ់ទឹកនេះ មានចាប់ពី ១ម៉ឺនរៀល ដល់១០ម៉ឺនរៀល ទៅតាមខ្នាតកាំភ្លើងតូចធំ។ ពួកគាត់បានឲ្យដឹងទៀតថា កាលពីថ្ងៃបុណ្យចូលឆ្នាំថ្ងៃដំបូង គឺមិនសូវ​លក់​ដាច់ប៉ុន្មានទេ ប៉ុន្តែចូលដល់ថ្ងៃទី២ និងថ្ងៃទី៣នេះ ឃើញមានអ្នកមកសម្រុកទិញច្រើន ដោយមិនគិតពីតម្លៃ ធ្វើយ៉ាងណាឲ្យតែមានកាំភ្លើងលក់ឲ្យ។ ពួកគាត់បន្ថែមទៀតថា ឆ្នាំនេះកាំភ្លើងបាញ់ទឹកខ្នាតធំគឺលក់ដាច់ច្រើនជាងគេ បើធៀ បទៅនឹងទំនិញដ៏ទៃផ្សេងទៀត ដូចជាម្សៅជាដើម។

កាំភ្លើងជ័របាញ់ទឹក បានក្លាយជាទំនិញដែលត្រូវប៉ាន់ខ្លាំងនៅថ្ងៃចូលឆ្នាំរយៈពេល៣ថ្ងៃ រហូតដល់មានកន្លែងលក់​ខ្លះលក់ដាច់អស់ពីស្តុកក៏មាន។ នៅគ្រប់កម្មវិធីសង្រ្កាន្តនៅតាមបណ្តាខេត្ត រាជធានីទូទាំងប្រទេស ក្រៅពីការលេង​ល្បែងប្រជាប្រិយ រាំលេងកម្សាន្ត យើងក៏កត់សម្គាល់ឃើញថា យុវវ័យភាគច្រើ ននិយមលេងបាចទឹក និងមានកាំភ្លើង​បាញ់ទឹកជាប់នឹងខ្លួនបាញ់លេងដាក់គ្នាផងដែរ៕ដោយ ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        178
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        155
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm