ប៉ុន្មានថ្ងៃចុងក្រោយនេះ ជំងឺកូវីដ-១៩ បានឆ្លងចូលសហគមន៍ខេត្តសៀមរាប គួរកត់សម្គាល់

2021/05/04 07:31:43 pm        155


សៀមរាប ៖ ព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ នៅក្នុងខេត្ដសៀមរាប បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩​កើនឡើង​ចំនួន៤៧នាក់ អ្នកស្លាប់ម្នាក់ ជាសះស្បើយចំនួន១៥នាក់ និងកំពុងព្យាបាល៣២នាក់នៅមន្ទីរពេទ្យ ។  នេះ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ដសៀមរាប ចេញផ្សាយនៅថ្ងៃទី០៣ ខែឧសភាម្សិលមិញនេះ។

ការកើតមានអ្នកជំងឺកូវីដ១៩កើនឡើង ជាបន្ដបន្ទាប់នេះ ត្រូវបានរដ្ឋបាលខេត្តសៀមរាប សម្រេចបិទជា បណ្ដោះអាសន្ន នូវតំបន់ខ្លះ នៃក្រុងសៀមរាប ខេត្ដសៀមរាប ដើម្បីការពារ និងទប់នៃការរីករាលដាល​ជំងឺកូវីដ១៩នេះ ចូលសហគមន៍បន្ដទៀត។ ទីតាំងបន្ដបិទខ្ទប់នេះ រួមមាន ភូមិឋានប្រជាពលរដ្ឋនៅស្រុកជីក្រែង បិទខ្ទប់ផ្សារមួយចំនួនក្នុងក្រុងសៀមរាប ដូចជាផ្សារកណ្ដាល ផ្សារខ្នារ ផ្សារជ្រាវ ផ្សារកន្ដ្រក បិទខ្ទប់ផ្ទះ​ ប្រជាពលរដ្ឋ បិទខ្ទប់ខាងមុខមន្ទីរពេទ្យខេត្ដ ព្រមទាំងបិទមន្ទីរពេទ្យឯកជន រួមមាន មន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II ស្ថិតនៅភូមិមណ្ឌល៣ ក្រុងសៀមរាប ខណៈដែលអ្នកជំងឺកូវីដ១៩ទៅ សម្រាកព្យាបាល និងសាច់ញាតិអ្នកជំងឺចេញចូលកន្លែងបិទខ្ទប់នោះ។

សេចក្ដីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩រហូតចំនួន៤៧នាក់នេះ ភាគច្រើនជាករណី​នាំចូល​មកពីខេត្ដផ្សេងៗ រួមមាន មកពីខេត្ដកំពង់ធំ ខេត្ដព្រះសីហនុ រាជធានីភ្នំពេញ និងមកពីតាមបណ្ដាខេត្ដមួយ ចំនួនទៀត និងនៅក្នុងសហគមន៍សៀមរាប។

ការកើនឡើងនៃការឆ្លងជំងឺកូវីដ១៩ចូលសហគមន៍នេះ អាជ្ញាធរខេត្ដសៀមរាប រដ្ឋបាលខេត្ត អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់​ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្ត​វិធាន​ការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាល្មើស នឹងវិធានការនេះ នឹងប្រឈម​ទទួលការផ្តន្ទាទោសពិន័យអន្តរការណ៍ ឬដាក់ពន្ធនាគារ ដោយអនុលោមតាមខ្លឹមសារច្បាប់ និងលិខិត​បទដ្ឋាន​គតិយុត្តជាធរមាន។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ស្នើរអោយប្រជាអលរដ្ឋដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល​ជាមួយអ្នកវិជ្ជមានកូវីដ១៩ និងធ្លាប់បានចេញ-ចូល មន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ចាប់ពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ សូមរួសរាន់​ ធ្វើចត្តាឡីស័ក​តាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មាន មកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕

អត្ថបទ ៖ សាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        210
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm