ពលរដ្ឋនៅខេត្តសៀមរាប សម្រុកទៅជិះរថយន្តសាធារណៈត្រលប់ទៅភ្នំពេញវិញ ក្រោយបញ្ចប់បុណ្យចូលឆ្នាំ

2023/04/17 04:04:55 pm        561

សៀមរាប៖ នៅព្រឹកថ្ងៃទី១៧ខែមេសានេះ ពលរដ្ឋនៅខេត្តសៀមរាប បានសម្រុកទៅជិះរថយន្ត​ក្រុងសាធារណៈ ស្ថិតនៅទីតាំងមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប ក្នុងគោលបំណងធ្វើដំណើរ​ត្រលប់​ទៅរាជធានីភ្នំពេញវិញ បន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។

នៅក្នុងឱកាសនោះ ពួកគាត់បានលើកឡើងថា ការសម្រេច​មកជិះរថយន្តក្រុងសាធារណៈនា​ពេលនេះ ​គឺដើម្បីសុវត្ថិភាពក្នុងពេលធ្វើដំណើរ ​និងកាត់បន្ថយការចំណាយ​បានមួយកំរិតផងដែរ។ លើសពីនេះ ពួកគាត់បានសម្ដែង​ការសប្បាយចិត្ត និងអរគុណ ដល់សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​ ដែល​សម្រេច​អោយរថយន្ត​ក្រុង​សាធារណៈដឹក​ពលរដ្ឋដោយមិនគិត​ថ្លៃ​ក្នុង​ឱកាសពិធីបុណ្យចូលឆ្នាំ។

អនុវត្តតាមប្រសាសន៍ដឹកនាំ​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ​រដ្ឋបាលរាជធានី​ភ្នំពេញ​បានរៀបចំរថយន្តក្រុងសាធារណៈចំនួនជាង ៣០០គ្រឿង ​សម្រាប់​បម្រើសេវា​ដឹកជញ្ជូន​សាធារណៈរយៈពេល៦ថ្ងៃ ​ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី ១៧ខែមេសា ​ឆ្នាំ២០២៣ ​ដោយឥតគិតថ្លៃ ដើម្បី​ជួយ​សម្រួលដល់ការចំណាយជូនដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំប្អូនក្រុមគ្រួសារ ​ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ​ប្រពៃណីជាតិ។

សម្រាប់​សេវាដឹកជញ្ជូន​ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ​ទៅខេត្តសៀមរាប ​និង​ពី​សៀមរាបទៅ​រាជធានី​ភ្នំពេញ មានរថយន្តក្រុងចំនួន ១០០គ្រឿង ធ្វើដំណើតាមផ្លូវជាតិលេខ៦ មាន​ចំងាយ​ផ្លូវជាង ៣០០គីឡូម៉ែត្រ ៕ អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        105
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        82
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm