Mark Selby យកឈ្នះ Shaun Murphy គ្រង​ជើងឯក​ពិភពលោក​លើក​ទី៤ ក្នុង​អាជីព​

2021/05/04 12:53:47 pm        97

​ស្នូកឃ័រ​៖ ព្រឹត្តិការណ៍​ស្នូកឃ័រ​ជើងឯក​ពិភពលោក​ បានបញ្ចប់​ហើយ​នៅ​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ កីឡាករ​អង់គ្លេស Mark Selby បាន​យកឈ្នះ Shaun Murphy ដើម្បី​គ្រង​ជើងឯក​ពិភព​លោក​លើក​ទី៤ ក្នុង​អាជីព​។

ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​កីឡដ្ឋាន Crucible ទីក្រុង Sheffield ចក្រភព​អង់គ្លេស​ ត្រូវបាន​អនុញ្ញាត​អោយ​អ្នកគាំទ្រចូល​ទស្សនា​ពេញ​កីឡដ្ឋាន​តែម្តង ​ជា​លើកដំបូង​តាំងពី​ការផ្ទុះ​ឡើង​នៃ​មេរោគ Covid-19​។ ​Mark Selby ដែល​ចាប់ផ្តើម​ដំណាក់​ចុងក្រោយ​ដោយ​នាំមុខ​ទៅលើ Murphy ១៤-១១ហ្វ្រេ​ម បាន​យកឈ្នះ ៣ហ្វ្រេ​ម​ចុងក្រោយ​ដោយ​មួយ​ការ​វាយ​មួយ​ឈើ ៦៦ពិន្ទុ, ៦៨ពិន្ទុ និង ១២០ពិន្ទុ​ដើម្បី​យកឈ្នះ​ការប្រកួត​លើ​ជើងឯក​ពិភពលោក​ឆ្នាំ២០០៥ Shaun Murphy ១៨-១៥ហ្វ្រេ​ម​។ ​​កីឡាករ​វ័យ ៣៧ឆ្នាំ Mark Selby ក្នុងនាម​ជើងឯក​ទទួលបាន​ប្រាក់រង្វាន់ ៥០ម៉ឺន​ផោន ហើយ​បាន​រំកិល​ឡើងមកឈរ​លេខ២ ពិភពលោក​ពីក្រោយ​កីឡា​ករលេខ១ Judd Trump​។​

មុន​ឈ្នះ​ជើងឯក​នេះ Mark Selby បាន​យកឈ្នះ Kurt Maflin ​ជុំ​ទី១ យកឈ្នះ Mark Allen ជុំ​ទី២ យកឈ្នះ Williams វគ្គ ៨នាក់​ចុងក្រោយ និង​យកឈ្នះ Stuart Bingham វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​ ​គិត​មកដល់ពេលនេះ Mark Selby គ្រង​ជើងឯក​ពិភពលោក​បាន ៤ដង​ស្មើនឹង Joh Higgins តាម​ពីក្រោយ Ronnie O’Sullivan, Ray Reardon និង Steve Davis ដែល​ឈ្នះ ៦លើក​ដូចគ្នា ខណៈ Stephen Hendry នៅតែ​ឈរលើ​គេ​ឈ្នះ​ជើងឯក​សរុប ៧ដង​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        134
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        147
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm