រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីខេត្តកំពង់ធំ ទទួលបានភ្ញៀវទេសចរណ៍ជាង២០ម៉ឺននាក់

2023/04/17 05:42:41 pm        380

កំពង់ធំ៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពស.២៥៦៧ គស.២០២៣ គិតចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ ខេត្តកំពង់ធំទទួលបានភ្ញៀវទេសចរ ប្រមាណជាង២០ ម៉ឺននាក់។

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍កំពង់ធំ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានមកទស្សនានៅតាមរមណីយដ្ឋាន​ គោលដៅទេសចរណ៍ និងប្រជាពលរដ្ឋ​ចូលរួម​នៅតាមបណ្តាវត្តអារ៉ាមនានា ក្នុងខេត្តកំពង់ធំ មានសរុបចំនួន ២០៨,១៥៤នាក់ ក្នុងនោះទេសចរជាតិចំនួន ២០៨,០០០នាក់ និងទេសចរអន្តរជាតិចំនួន ១៥៤នាក់។

ទន្ទឹមជាមួយគ្នានេះដោយមានការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជា ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ បានបង្កើតព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ មានបងប្អូន​ប្រជាពលរដ្ឋ​មកលេងកំសាន្តដែលមានទីតាំងនៅ សួនស្ទឹងសែន និងតាមបណ្តាវគ្រប់ត្តអារ៉ាម ក្នុងខេត្តបង្ករភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ គ្រប់ទីកន្លែង​ គ្រប់មជ្ឈដា្ឋន នៅតាម​បណ្តា​រមណីយដ្ឋាន។ ដំណើរការទទួលភ្ញៀវទេសចរណ៍ បានសហការជាមួយកម្លាំង​សមត្ថកិច្ចមូលដ្ឋាន​រៀបចំសណ្តាប់ធ្នាប់ រក្សាសន្តិសុខ នៅក្នុងរមណីយដ្ឋានបានល្អ។

ក្នុងនោះផងដែរ​សង្ក្រាន្ត​បានបង្កើតកម្មវិធីលេងល្បែងប្រជាប្រិយដែលមាន​ ចោលឈូង ទាញព្រ័ត្រ​ លាក់កន្សែង ស្វាដណ្ដើមស្លឹកឈើ ឡើងសសរខ្លាញ់ តំបន់ត្រជាក់ ប្រដាល់បិទមុខ និងល្បែងផ្សេងៗទៀតជាច្រើន។

ក្នុងនាមរដ្ឋបាលខេត្ត ដ៏ដូចជាប្រជាពលរដ្ឋ ខេត្តកំពង់ធំ, ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត សូមថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមការងារ​ កងកម្លាំងសមត្ថកិច្ច និង​អ្នកពាក់​ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់បង្កើតកម្មវិធីព្រឹត្តិការណ៍សង្ក្រាន្ត កំពង់ធំ​ទទួលបាន​ជោគជ័យ​ជាពិសេសការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋមកកំសាន្ត ទស្សនា លេង​ល្បែងប្រជាប្រិយ ​ប្រកបដោយភាពសប្បាយរីករាយក្រោមម្លប់សន្តិភាព៕ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        94
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        108
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm