ពលរដ្ឋសម្រុកចូលរាជធានីភ្នំពេញ ក្រោយលេងកម្សាន្តចូលឆ្នាំថ្មី ឆ្នាំថោះ ២០២៣ ទាំងក្តីសប្បាយរីករាយ

2023/04/17 06:19:04 pm        262

ភ្នំពេញ៖ ប្រជាពលរដ្ឋ ក្មេង ចាស់ បានធ្វើដំណើរចេញពីស្រុកកំណើត ចូលមកកាន់​រាជធានីភ្នំពេញ ក្រោយលេងកម្សាន្តបុណ្យចូលឆ្នាំថ្មី​ ឆ្នាំថោះ ២០២៣ ត្រូវបានបញ្ចប់ទាំងកី្ត​សប្បាយរីករាយ។

ជាក់ស្តែងនាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ ក្រោយបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រយៈពេល០៣ថ្ងៃ ក្រោមម្លប់សន្តិភាពនេះ ប្រជាពលរដ្ឋ ​បានធ្វើដំណើរ​ចាក់ចេញ​ពីស្រុកកំណើតរៀងៗខ្លួន ដើម្បីមកកាន់រាជធានីភ្នំពេញ ក្នុងនោះមានប្រជាពលរដ្ឋមកពីខេត្តព្រៃវែង ខេត្តស្វាយរៀង និងមកពីបណ្តាខេត្តផ្សេងទៀត ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ០១ បានប្រាប់BTV ព័ត៌មានថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី រយៈពេល០៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ ​ពិតជាសប្បាយរីករាយ ​ពួកគាត់បានជួបជុំគ្រួសារ ពុក ម៉ែ បងប្អូន និងទៅលេខ​កម្សាន្តតាមរមណីយដ្ឋាននានា​ ដែលអាជ្ញាធរខេត្តបានរៀបចំមហា​សង្ក្រាន្ត​តាមទីវត្តអារាម និងទីតាំងផ្សេងៗ។

ជាមួយគ្នានោះដែរ លោកអនុសេនីយ៍ឯក អ៊ិន ណន មន្រី្តនគរបាលចរាចរណ៍ផ្លូវគោក​រាជធានី​ភ្នំពេញ ឈរជើងប្រចាំការ និងសម្រួលចរាចរណ៍​ នៅគោលដៅភ្លើងស្តុប ច្រកថៃហ្គ័រ បានឲ្យដឹងដែរថា ​ក្រោយពីបុណ្យចូលឆ្នាំថ្មី រួចរាល់ហើយ កម្លាំង​នគរបាលចរាចរណ៍​ផ្លូវគោក​រាជធានីភ្នំពេញ ​នៅឈរជើងចាំជួយសម្រួលចរាចរណ៍ជូនបងប្អូន​ប្រជាពលរដ្ឋ ចាប់ពីម៉ោង៧ព្រឹក​កុំឲ្យមានការកកស្ទះចរាចរណ៍ ទាំងទៅ ទាំងមក​ ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលវិលមកកាន់រាជធានីភ្នំពេញ។

ជាចុងក្រោយលោកអនុសេនីយ៍ឯក បាន​អំពាវនាវជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែល​ធ្វើដំណើរតាមដងផ្លូវ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍​ឲ្យមានសុវតិ្ថភាព និងកុំឲ្យកើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ ជាពិសេសក្នុងនាមជាមន្រ្តីចរាចរណ៍ ​ទោះបីជាឈរហាលក្តៅ ហាលភ្លៀង ក៏មិនមែនជាឧបសគ្គសម្រាប់ពួកគាត់ដែរ ធ្វើយ៉ាងណាជួយ​សម្រួលចរាចរណ៍ជូន​បងប្អូន​ប្រជាពលរដ្ឋ កុំឲ្យមានការកកស្ទះ​ និង​បញ្ចៀស​នូវគ្រោះថ្នាក់លើដងផ្លូវផងដែរ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm