ចូលឆ្នាំ៣ថ្ងៃគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្សស្លាប់១៨នាក់ និងរបួសជាង៧០នាក់

2023/04/17 07:58:13 pm        213

ភ្នំពេញ៖ អំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានធ្វើឱ្យមនុស្ស១៨នាក់ស្លាប់ និងរបួសធ្ងន់ស្រាលជាង៧០នាក់ ។

របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា បីថ្ងៃចូលឆ្នាំថ្មី គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងជាង៤០លើក ដោយថ្ងៃចូលឆ្នាំថ្ងៃទីមួយ ​គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៦លើក​ បណ្ដាលឲ្យមនុស្សស្លាប់ ចំនួន២នាក់ និងរបួសធ្ងន់-ស្រាល ​ចំនួន១២នាក់ មូលហេតុ​មកពីបើកបរ ក្នុងល្បឿនលឿន មិនគោរពសិទ្ធិ ​និងមិនប្រកាន់ស្តាំ ។

របាយការណ៍ បានឱ្យដឹងទៀតថា នៅថ្ងៃចូលឆ្នាំថ្ងៃទី០២ ​គ្រោះថ្នាក់ចរាចរណ៍ ​បានកើតឡើង ចំនួន​២០លើក បណ្ដាលឲ្យមានមនុស្សស្លាប់ ​ចំនួន៧នាក់ បើធៀបនឹងឆ្នាំមុន ​ថយចុះ៩នាក់ ​និងមាន មនុស្សរបួសធ្ងន់-ស្រាល ចំនួនរហូតដល់៤៨នាក់ ។ មូលហេតុ បើកបរក្នុងល្បឿនលឿន មិនគោ រពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែងគ្រោះថ្នាក់ បត់គ្រោះថ្នាក់ និងស្រវឹង ។

ប្រភពដដែល បានបន្ថែមថា ចំណែកនៅថ្ងៃចូលឆ្នាំថ្ងៃទីបី មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន​១៧លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន៩នាក់ ​និងរងរបួសធ្ងន់-ស្រាល ​ចំនួន១៧នាក់ មូលហេតុ បើកបរ​ក្នុងល្បឿនលឿន មិនគោរពសិទ្ធិ ​មិនប្រកាន់ស្តាំ​ ប្រជែងគ្រោះថ្នាក់ ស្រវឹង និង​កត្តា​អាកាសធាតុ ។

ពាក់ព័ន្ធនឹងបញ្ហាចរាចរណ៍នេះ ​អាជ្ញាធរនៅគ្រប់រាជធានីខេត្ត​ បានពង្រាយកម្លាំង ជួយសម្រួល ចរាចរណ៍​ជូនប្រជាពលរដ្ឋ ​នៅពេលធ្វើដំណើរ ​ឬនៅតំបន់រមណីយដ្ឋាននានា ក៏ដូចជាបាន​ផ្សព្វ​ផ្សាយ ​និងមានសារអប់រំ​ ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ៕

អត្ថបទ៖ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        78
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        122
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm