កូរ៉េខាងជើងប្រារព្ធការបញ្ចប់ការសាងសង់លំនៅឋានទំនើប១០,០០០ខ្នង នៅទីក្រុងព្យុងយ៉ាង

2023/04/17 08:10:43 pm        417

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង​បានរៀបចំពិធីមួយ កាលពីថ្ងៃអាទិត្យ ទី១៦ ខែមេសា ដើម្បីអបអរការបញ្ចប់ការសាងសង់លំនៅឋានទំនើបថ្មីចំនួន ១០.០០០ ខ្នងនៅក្នុងសង្កាត់ Hwasong ដែលទើបសាងសង់ថ្មីក្នុងទីក្រុងព្យុងយ៉ាង។

របាយការណ៍ បាននិយាយថា មេដឹកនាំ លោក គីម ជុងអ៊ុន បានចូលរួមក្នុងពិធីនេះ ព្រមទាំង​មន្ត្រី​រដ្ឋាភិបាលជាន់ខ្ពស់មួយចំនួន រួមទាំងលោក Kim Tok Hun រដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រី។ ព្រឹត្តិការណ៍ដ៏សំខាន់នេះធ្វើឡើងរយៈពេលពីរខែបន្ទាប់ពីលោក Kim បានចាប់ផ្តើមពិធីបញ្ចុះបឋម​សិលា​កាលពីខែកុម្ភៈលើគម្រោងលំនៅឋានមួយផ្សេងទៀតដែលត្រូវបានចាត់ទុកថា​ជាវិថី​ដ៏ល្អអស្ចារ្យមួយផ្សេងទៀតនៃប្រទេសសង្គមនិយមដែលពោរពេញទៅដោយសុភមង្គលរបស់ប្រជាជន។

កាលពីឆ្នាំ ២០២១ ប្រទេសកូរ៉េខាងជើង បានប្រកាសផែនការសាងសង់ផ្ទះល្វែងថ្មីចំនួន ៥០,០០០ខ្នង ​នៅក្នុងរដ្ឋធានីក្នុងរយៈពេលប្រាំឆ្នាំ។ ចាប់តាំងពីពេលនោះមក ប្រទេសកូរ៉េខាងជើង បាននិយាយថា​ ខ្លួនបានឆ្ពោះទៅមុខជាមួយ​នឹងគម្រោងសាងសង់ជាបន្តបន្ទាប់ ដែលគម្រោងមួយ​ចំនួន​នៅតែដំណើរការ ក្នុងពេលមានការសង្ស័យពីបរទេសអំពីកង្វះស្បៀងអាហារ។ យោងតាមសារព័ត៌មាន KCNA បានឲ្យដឹងថាលោក Kim បាននិយាយថា ផែនការសាងសង់​លំនៅឋាន គឺជាគម្រោងដែលរង់ចាំជាយូរមកហើយដោយគណបក្ស និងប្រទេសរបស់លោក ហើយលោកបានអះអាងជាថ្មីអំពីគំនិតរបស់លោកក្នុងការធ្វើឱ្យទីក្រុងព្យុងយ៉ាងក្លាយជាទីក្រុងអន្តរជាតិ។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        49
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        48
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm