ក្រុមអ្នកពន្លត់អគ្គីភ័យតំបន់ Catalan ពន្លត់ភ្លើងឆេះព្រៃនៅជាប់ព្រំដែនប្រទេសបារាំង

2023/04/17 08:28:36 pm        354

ក្រុមអ្នកពន្លត់អគ្គីភ័យតំបន់ Catalan បានព្យាយាមពន្លត់ភ្លើងឆេះព្រៃដែលបានចាប់ផ្តើមនៅភាគនិរតី ប្រទេសបារាំង ហើយបានឆ្លងទៅកាន់ព្រំដែនប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ ទី១៦ ខែ មេសា ខណៈផ្នែកមួយចំនួននៅតំបន់អឺរ៉ុបភាគខាងត្បូង នៅតែស្ថិតក្នុងភាពរាំងស្ងួតដែលបង្កឱ្យមានការឆាបឆេះម្តងហើយម្តងទៀត កាលពីរដូវក្តៅមុន។

ទិដ្ឋភាពពីលើអាកាស បានបង្ហាញពីសំណុំផ្សែងអ័ព្ទ ដែលហុយចេញនៅក្នុងទីក្រុង Portbou និងទំហំនៃតំបន់ដែលឆេះរួច ខណៈទូរទស្សន៍រដ្ឋអេស្ប៉ាញ TVE បានរាយការណ៍ថា យ៉ាងហោចណាស់​ដីព្រៃ ៧៥០ហិកតា បានឆេះនៅផ្នែកទាំងសងខាងនៃព្រំដែន។

អង្គភាពសេវាពន្លត់អគ្គិភ័យតំបន់ Catalan បាននិយាយកាលពីថ្ងៃអាទិត្យថា ភ្លើងព្រៃបានរាលដាល​ពាសពេញព្រំដែនចូលទៅក្នុងប្រទេសអេស្បាញ​ ដែលនាំទៅដល់ការជម្លៀស​នៅផ្ទះចំការមួយចំនួន និងពលរដ្ឋនៅក្នុងទីក្រុង Portbou ។

អាជ្ញាធរតំបន់ Catalan បាននិយាយថា បន្ទាប់មក នៅពេលល្ងាច ពលរដ្ឋក្នុងតំបន់ដែលត្រូវបាន​ជម្លៀស​ចេញអាច ត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញបាន។ អាជ្ញាធរនិយាយថា អគ្គីភ័យ​នៅជុំវិញភូមិ Cerbere និង Banyuls-sur-Mer នៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេ កំពុងត្រូវបានពន្លត់​ដោយក្រុមអ្នកពន្លត់អគ្គីភ័យប្រមាណ ៣៦០ នាក់ ដោយកិច្ចខិតខំប្រឹងប្រែងត្រូវបានរំខាន​ដោយខ្យល់បក់ខ្លាំងដែលរារាំងការប្រើប្រាស់យន្តហោះ។

អាជ្ញាធរនិយាយថា ពពកផ្សែងដ៏ក្រាស់ត្រូវបានគេមើលឃើញនៅពីក្រោយភ្នំនៅព្រំដែន​ប្រទេស​អេស្ប៉ាញ ខណៈរថភ្លើង និងផ្លូវតភ្ជាប់ប្រទេសទាំងពីរត្រូវបានបិទ។​ រដ្ឋាភិបាលតំបន់ Catalan និយាយថា ខ្លួនបានបញ្ជូនក្រុមអ្នកពន្លត់អគ្គិភ័យ៩នាក់ទៅពន្លត់ភ្លើងឆេះព្រៃ​នៅខាងប្រទេស​បារាំង។

អាជ្ញាធរនិយាយក្នុងសន្និសីទសារព័ត៌មានថា ក្រុមអ្នកពន្លត់អគ្គិភ័យបានគ្រប់គ្រងអណ្តាតភ្លើងមិនឱ្យ​ឆេះ​រាលដាល​ដល់ភូមិនានា ដោយលំនៅឋានត្រឹមតែ២ខ្នងប៉ុណ្ណោះបានរងការបំផ្លាញ និងពុំមានអ្នករងរបួសនោះទេ។

លោក Eric Belgioïno ​ប្រធានអង្គភាពសេវាពន្លត់អគ្គីភ័យប្រចាំតំបន់ ​បាននិយាយថា ភ្លើងឆេះព្រៃ​ជាលើកទីពីរបានចាប់ផ្ដើមនៅចម្ងាយពីរបីគីឡូម៉ែត្រពីឆ្នេរសមុទ្រនៅតំបន់ Argeles-sur-Mer ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        31
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        105
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm