ទេសចរ១ម៉ឺន៦ពាន់ មកលេងកម្សាន្តនៅខេត្តកោះកុង អំឡុងពិធីបុណចូលឆ្នាំថ្មី៣ថ្ងៃ

2023/04/17 10:07:31 pm        475

កោះកុង៖ ខេត្តកោះកុង បានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១ម៉ឺន៦ពាន់នាក់ អំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ។ តួលេខទេសចរនៅពេលនេះ បានថយចុះជាង២ម៉ឺននាក់ បើធៀបនឹងឆ្នាំទៅ។

លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ថា ​អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ៣ថ្ងៃ មានទេសចរជាតិសរុប ១ម៉ឺន៥.៩៨០នាក់ រីឯទេសចរបរទេសមានចំនួន ៣២៦នាក់ សរុបទាំង១ម៉ឺន៦ពាន់នាក់ ដែល​បានមកលេងកម្សាន្តនៅក្នុងខេត្តកោះកុង។

ទោះយ៉ាងណាមន្រ្តីជំនាញអះអាងថា តួលេខចំនួនអ្នកទេសចរបានថយថយ ២ម៉ឺន២.៤៩៨នាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ​ការដែលនាំឱ្យចំនួនអ្នកទេសចរថយចុះបែបនេះ ដោយសារតែកំណាត់ផ្លូវជាតិលេខ៤៨ ​កំពុងស្ថិតនៅក្នុងដំណាក់កាលបើកការដ្ឋានស្ថាបនាថ្មី។

លោក សុខ ចាន់គ្រឹះស្នា បន្ថែមថា សេវាកម្មដឹកអ្នកដំណើរ ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់មួយចំនួនបានដំឡើងថ្លៃ តែក៏មានការយល់ព្រមទទួល​យក​សេវា​កម្មពី​ភ្ញៀង​ទេសចរផងដែរ។

ក្រុមអ្នកទេសចរមកពីរាជធានីភ្នំពេញ និងពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ សុទ្ធតែបានលើកឡើង​ពី​បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ល្អ ពិសេសការរៀបចំកម្មវិធីសប្បាយជាច្រើនប្លែកជាងបណ្តាឆ្នាំមុន។

ដោយឡែកលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង​ ក៏បង្ហាញដែរថា បញ្ហា​សន្តិសុខសណ្តាប់ធ្នាប់អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ​៣ថ្ងៃនេះ ប្រព្រឹត្តទៅដោយភាព​ល្អ​ប្រសើរនោះទេ ពោលគឺគ្រាន់តែមានបញ្ហាគ្រោះថ្នាក់​ចរាចរណ៍ចំនួន៣ករណី ព្រោះតែខ្វះការ​ប្រុង​ប្រយ័ត្នប៉ុណ្ណោះ។

បើតាមលោកស្នងការនគរបាលខេត្តកោះកុង​ កងកម្លាំងរបស់លោក និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ​បានគ្រប់គ្រងស្ថានការណ៍បានរលូន ​និងយកចិត្តទុកដាក់ខ្ពស់លើការងារ​ថែរក្សាការពារ​សន្តិសុខ​សុវត្ថិភាពជូនប្រជាពលរដ្ឋ និងអ្នកទេសចរដែលមកលេងកម្សាន្តនៅកន្លែងប្រារព្ធកម្មវិធីសប្បាយៗ និងតំបន់ទេសចរណ៍ដ៏ទៃទៀត៕អត្ថបទ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm