កងទ័ពកម្ពុជា-វៀតណាម នឹងធ្វើលំហាត់រួម លើការងារគ្រោះមហន្តរាយ និងប្រឆាំងបទល្មើស

2023/04/18 12:41:53 am        176

ភ្នំពេញ៖ បញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃ​ក្រសួងការពារប្រទេសវៀតណាម នៅឆ្នាំ២០២៣នេះ នឹងធ្វើលំហាត់រួមគ្នាមួយ ពាក់ព័ន្ធនឹងការងារ​សង្គ្រោះគ្រោះ​មហន្តរាយ និងការប្រឆាំងបទល្មើសនៅតាមបណ្ដោយព្រំដែន នៃប្រទេសទាំងពីរ ។

ក្នុងខ្លឹមសារនៃកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ រវាង​នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឧត្តមសេនីយ៍ទោ ឡេ ឌឹកថាយ មេបញ្ជាការបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារវៀតណាម នៅថ្ងៃទី១៧ ខែមេសា ដោយភាគីទាំងពីរ នៅឆ្នាំ២០២៣នេះ បានឯកភាពលើការបន្តកិច្ចខិតខំប្រឹងប្រែង សហការអនុវត្តភារកិច្ចស្របតាមខ្លឹមសារ នៃសេចក្តីថ្លែងការណ៍រួមនៅឆ្នាំ២០១៩, ពិធីសារស្តីពី កិច្ចសហប្រតិបត្តិការ​ការពារជាតិទ្វេភាគី ដំណាក់កាល២០២០-២០២៤ និងផែនការកិច្ចសហប្រតិបត្តិការ ប្រចាំឆ្នាំ២០២៣ រវាង​ក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ជាពិសេសការជំរុញ MOU ស្តីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនគោក ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ។

កិច្ចសហប្រតិបត្តិការនេះ សំដៅនាំមកការរីកចម្រើនកាន់តែសកម្ម រវាងកងទ័ពការពារព្រំដែននៃប្រទេសទាំងពីរ ដើម្បីធានាបាននូវព្រំដែនសន្តិភាព ការអភិវឌ្ឍរួម ផ្តោតលើអាទិភាពមួយចំនួន ដូចជាបន្តកិច្ចសហការ​ជួយគ្នា​ទៅវិញទៅមក ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩, ការចូលរួមបង្ក​លក្ខណៈដល់​ភារកិច្ចខណ្ឌ​សីមា និងការបោះបង្គោលព្រំដែនឱ្យបានឆាប់ចប់ជាស្ថាពរ, ជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការ​ប្រយុទ្ធ​ប្រឆាំងបទល្មើស​ឆ្លងដែនគ្រប់ប្រភេទ, គាំទ្រលើការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, បន្តសកម្មភាពផ្លាស់ប្តូរ​គណៈប្រតិភូគ្រប់​កម្រិត និងការត្រៀមលក្ខណៈចូលរួមអនុវត្តលំហាត់រួម លើប្រធានបទសង្គ្រោះគ្រោះមហន្តរាយ និងប្រឆាំងបទល្មើស​ឆ្លងដែន នៅតាមបណ្តោយព្រំដែន ស្របតាមគោលការណ៍របស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរ ។

ជាមួយនេះ ភាគីទាំងពីរ បានបង្ហាញមោទកភាព ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ សម្រេច​បាន​នូវ​សមិទ្ធផលផ្លែផ្កាជាច្រើន រាប់ចាប់តាំងពីឆ្នាំ២០០៤មក ជាពិសេស MOU ស្តីពីកិច្ចសហប្រតិបត្តិការកាល​ពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ដោយអនុស្សារណៈនេះ ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងបន្ថែមទៀត និងលើកកម្ពស់ប្រសិទ្ធភាព នៃការងារសហការគ្រប់គ្រង និងការពារព្រំដែន ដើម្បីធានាការពារសន្តិសុខ សន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ។

ជាក់ស្តែង ទំនាក់ទំនងរវាងការិយាល័យទី២ នៃកងទ័ពជើងគោកកម្ពុជា និងស្នងការស្រាវជ្រាវព័ត៌មានសន្ដិសុខ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ក៏ឈានមកដល់ការបង្កើតយន្តការអចិន្ត្រៃយ៍ ដើម្បីជំរុញ​កិច្ចសហប្រតិបត្តិការកម្រិតអង្គភាពជំនាញ តាមរយៈការចុះហត្ថលេខារួមគ្នាលើលក្ខខណ្ឌស្ដីពីកិច្ចសហប្រតិបត្តិការ (ToR) រវាងអង្គភាពទាំងពីរ នៅក្នុងថ្ងៃនេះផងដែរ ៕ អត្ថបទ ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        184
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        158
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm