អគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេម រត់នៅថៃដោយមានអ្នកចូលរួមជាង៤០០នាក់

2023/04/18 02:09:53 am        95

បាងកក ៖ អគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេម កំពុងស្ថិតនៅប្រទេសថៃ និងបានរត់បង្ហាញ​នៅទីនោះប្រកបដោយជោគជ័យ ខណៈពិធីបើកការប្រកួតស៊ីហ្គេមកាន់តែខិតជិតចូលមកដល់ហើយ។

ពិធីដែលដឹកនាំដោយ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC-CAMPAPGOC នេះមានការចូលរួមពីលោកបណ្ឌិត Gongsak Yodmani អភិបាលនៃអាជ្ញាធរកីឡាថៃ ឯកឧត្តម ហ៊ុន សាវឿន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅព្រះរាជាណាចក្រ ឯកឧត្តម Dato' Seri Chaiyapak Siriwat អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ និងជានាយកប្រតិបត្តិសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និង​ឧត្ដមសេនីយ៍ទោ Osoth Bhavila ប្រធានសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេមអាស៊ាន និងមានការចូលរួមផង​ដែរ​ពីអង្គទូតអាស៊ាន កីឡាករ កីឡាការិនីថៃ និងនិស្សិតកម្ពុជា ប្រមាណ៤០០នាក់​នៅ​ពហុកីឡដ្ឋាន​រាជាម៉ាងហ្កាឡា។

ឯកឧត្តម ហោ សារុន មានប្រសាសន៍ថាកម្ពុជា-ថៃ គឺជាប្រទេសជិតខាងដែលមានទំនាក់ទំនង និង​សហប្រតិបត្តិការ​ជាមួយគ្នាស្ទើរតែគ្រប់វិស័យ ក្នុងនោះវិស័យកីឡាបានចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរ។ ឡែក ពិធីដង្ហែព្រះអគ្គីកីឡានៅក្នុងប្រទេសថៃ គឺជាឱកាសមួយទៀត​ពង្រឹងកិច្ចសហប្រតិបត្តិ​ទំនាក់ទំនង​កាន់តែខ្លាំងឡើងមួយកម្រិតទៀត។

ព្រះអគ្គីកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រក ប្រោសព្រះរាជប្រទាននៅប្រាសាទអង្គរវត្ត ដែលជាទីកន្លែងចាប់ផ្តើមពិធីដង្ហែដំបូងគេ។

នៅកម្ពុជា កីឡារស់ក្នុងសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងធ្វើការរួមគ្នាប្រកបដោយសុខដុម រមណីយកម្ម នៅក្រោមម្លប់​សន្តិភាព ហើយឥឡូវនេះយើងមានមោទនភាពសូមប្រកាសថា កម្ពុជាឆ្នាំ២០២៣ បានត្រៀមខ្លួនរួចជា​ស្រេចដើម្បី​ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ា រ៉ាហ្គេមលើកទី១២ ដែលជា​ព្រឹត្តិការណ៍ប្រកួតអនុញ្ញាតឲ្យចូលទស្សនាដោយឥតគិតថ្លៃ និងផ្សាយ ដោយមិនគិតថ្លៃផងដែរ។

ពិធីដង្ហែព្រះអគ្គីកីឡានៅពេលនេះ បានជំរុញឲ្យប្រទេសកម្ពុជា ថៃ សហប្រតិបត្តិការរួមគ្នា មិនត្រឹមតែកីឡា​ប៉ុណ្ណោះ​ទេ​ ថែមទាំងជំរុញដល់វិស័យទេសចរណ៍ផងដែរ។ កម្ពុជា "ព្រះរាជាណាចក្រអច្ឆរិយៈ” ទន្ទឹងរង់ចាំ​ស្វាគមន៍ភ្ញៀវ​មកពីជុំវិញពិភពលោក សូមទទួលបានភាពកក់ក្ដៅក្នុងអំឡុងពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា​ជាពិសេស​ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។

បន្ទាប់ពីប្រទេសថៃ ព្រះអគ្គិជ័យ នៃដំណើរឆ្ពោះទៅពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នេះ នឹងត្រូវបន្ដដំណើរទៅប្រទេសមីយ៉ាន់ម៉ា និងឡាវ មុនដង្ហែចូលប្រទេសកម្ពុជាវិញ នាថ្ងៃទី២៧ ខែមេសាខាងមុខ តាមច្រកអន្ដរជាតិខេត្តស្ទឹងត្រែង ៕


អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        135
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm