អ្នករិះគន់ដោយសំចៃម្នាក់លើលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ២៥ឆ្នាំ ពីបទធ្វើឲ្យខូចកិត្តិយសយោធារុស្ស៊ី និងក្បត់ជាតិជុំវិញការបញ្ចេញមតិជាសាធារណៈរបស់លោក រួមទាំងករណីមួយទៀតនៅក្នុងទីក្រុង Washington D.C.។

លោក Vladimir Kara-Murza បានច្រានចោលរាល់ការចោទប្រកាន់ ទាំងនោះ និងបាននិយាយពីបន្ទប់កញ្ចក់ក្នុងតុលាការថា រុស្ស៊ី "នឹងមានសេរីភាព"ជាពាក្យស្លោកដ៏ពេញនិយមរបស់ក្រុមប្រឆាំង។
រយៈពេល២៥ឆ្នាំ គឺជាការកាត់ទោសដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីចាប់ផ្ដើមការវាយលុកលើអ៊ុយក្រែន។
លោក Kara-Murza ត្រូវបានប្រកាសថាជាភ្នាក់ងារបរទេសដែលគេបានឃើញនៅទីនេះ នៅ ពិធីបុណ្យសពសម្រាប់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក John McCain កាលពីឆ្នាំ ២០១៨។
ឯកអគ្គរដ្ឋទូតអាមេរិក កាណាដា និងអង់គ្លេស បានប្រមូលផ្ដុំគ្នានៅខាងក្រៅតុលាការកាលពីថ្ងៃចន្ទ ។ លោក Kara-Murza កាន់លិខិតឆ្លងដែនអង់គ្លេស។

ការចោទប្រកាន់ពីបទឧក្រិដ្ឋលើរូបលោក ត្រូវបានធ្វើឡើងដោយសារសកម្មភាពអង់អាចរបស់លោកដែលហ៊ានថ្កោលទោសការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។
គួរម្លឹកថាលោក Vladimir Kara-Murza ត្រូវបានចាប់ខ្លួនកាលពីមួយឆ្នាំមុន ប៉ុន្មានម៉ោងក្រោយការចាក់ផ្សាយបទសម្ភាសន៍នៅលើកញ្ចក់ទូរទស្សន៍ CNN ដែលលោកបាននិយាយថា រុស្ស៊ី ត្រូវបានគ្រប់គ្រងដោយរបបឃាតក។នៅក្នុងសម្ដីរបស់លោក លោកបានចោទប្រកាន់រុស្ស៊ី ពីបទទម្លាក់គ្រាប់បែកដាក់គោលដៅលើជនស៊ីវិល ជាការអះអាងមួយដែលរុស្ស៊ីតែងច្រានចោលរហូតមក៕