ការកែសម្រួលសៀវភៅជំនួយស្មារតីគ្រូពាក់ព័ន្ធបទប្បញ្ញត្តិ នៃគ្រឹះរដ្ឋធម្មនុញ្ញអាចនឹងបញ្ចប់ខែក្រោយ

2023/04/18 04:59:46 pm        198

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ អាចនឹងបញ្ចប់ការកែសម្រួលសៀវភៅជំនួយស្មារតី គ្រូពាក់ព័ន្ធនឹងបទប្បញត្តិ នៃគ្រឹះរដ្ឋធម្មនុញ្ញ នៅសប្ដាហ៍ទី១ ឬសប្ដាហ៍ទី២ នៃខែឧសភា ឆ្នាំ២០២៣នេះ ខណៈការប្រមូលធាតុចូលពីភាគីនានា កំពុងនៅតែបន្ត ។

ក្នុងកម្មវិធីពិគ្រោះយោបល់ សៀវភៅជំនួយស្មារតី គ្រូពាក់ព័ន្ធនឹងបទប្បញត្តិ នៃគ្រឹះរដ្ឋធម្មនុញ្ញ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមការងារចំពោះកិច្ច នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានលើកឡើងថា សៀវភៅនេះ នឹងក្លាយជាឧបករណ៍សំខាន់មួយ សម្រាប់ធ្វើការបណ្ដុះបណ្ដាលគ្រូទូទាំងប្រទេស ក្នុងកម្រិតជ្រើសរើសតាមភូមិភាគ ហើយឲ្យពួកគាត់ទទួលបានចំណេះដឹង ផ្នែកនីតិរដ្ឋធម្មនុញ្ញ​នេះទាំង៣កម្រិត ដែលបាន​បញ្ជ្រាប​ នឹងបញ្ជូនបន្តទៅក្រុមគ្រូបង្គោលដទៃទៀត ដើម្បីបានជ្រួតជ្រាបទូទាំងប្រទេស ។

ឯកឧត្តមបានបន្តថា ក្នុងដំណាក់កាលកសាងឯកសារគោល សៀវភៅនេះត្បិតត្រូវបានរៀបចំ និងមានការព្រមព្រៀងពីក្រុមការងារចំពោះកិច្ច ប៉ុន្តែធាតុចូលសំខាន់ៗនៅតែបើកចំហរ ហើយនឹងធ្វើការកែសម្រួល រហូតដល់សប្ដាហ៍ទីមួយ ឬសប្ដាហ៍ទីពីរ នៃខែឧសភា ឆ្នាំ២០២៣ បន្ទាប់មកនឹងធ្វើការបណ្ដុះបណ្ដាល ហើយការពិគ្រោះយោបល់លើកនេះ នឹងប្រមូលធាតុចូលបន្ថែម ដើម្បីឲ្យក្រុមការងារពិចារណាអាចនឹងធ្វើការកែសម្រួល ។

ឯកឧត្តមបណ្ឌិត ហោ ប៉េង ទីប្រឹក្សាក្រុមប្រឹក្សាធម្មនុញ្ញ មានប្រសាសន៍ថា សៀវភៅនេះល្អ សរសេរ​បានគ្រប់ជ្រុងជ្រោយច្រើន មានលក្ខណៈទាំងបច្ចេកទេស មានលក្ខណៈទាំង​បច្ចេកទេសផ្នែកច្បាប់ និងមានលក្ខណៈជាការស្រាវជ្រាវ ។

ឯកឧត្តមបណ្ឌិត បានបន្ថែមថា ចំពោះលក្ខណៈបច្ចេកទេសផ្នែកច្បាប់ មានពេញលេញ ហើយកម្រិត​នៃការស្រាវជ្រាវគឺខ្ពស់ ចំណែកព័ត៌មានមួយចំនួន មានការស្រាវជ្រាវពីទិដ្ឋភាពច្បាប់សកលផង ច្បាប់ប្រទេសផ្សេងៗផង និងប្រវត្តិសាស្ត្ររបស់ខ្មែរផង ដែលឲ្យលោកគ្រូ អ្នកគ្រូអាចយកទៅ​បង្រៀនបាន ។

គួរបញ្ជាក់ថា ក្រោមអនុស្សារណៈ នៃការយោគយល់គ្នា (MOU) កាលពីឆ្នាំ២០១៩ រវាងក្រុម​ប្រឹក្សាធម្មនុញ្ញា និងក្រសួងអប់រំ យុវជន និងកីឡា ភាគីទាំងពីរបានសម្រេចប្រកាសជាផ្លូវការ ចាប់ផ្តើមអនុវត្តបញ្ចូលខ្លឹមសាររដ្ឋធម្មនុញ្ញ ទៅក្នុងកម្មវិធីសិក្សា ។ ខ្លឹមសាររដ្ឋធម្មនុញ្ញមាន ៤០មាត្រា ត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សាទាំង ៣កម្រិត ពោលចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm