អាជ្ញាធរកម្ពុជា-ថៃ ជួបសំណេះសំណាលពង្រឹងកិច្ចសហប្រតិបត្តិការតាមបន្ទាត់ព្រំដែន

2023/04/18 05:29:12 pm        203

បាត់ដំបង៖ អាជ្ញាធរស្រុកប៉ូងណាមរ៉ង ខេត្តច័ន្ទបុរី ប្រទេសថៃ បានជួបសំណេះសំណាល​ជាមួយ​អាជ្ញាធរស្រុកកំរៀង មន្រ្តី និងកងកម្លាំងរបស់កម្ពុជាដែលឈរជើងប្រចាំការ​នៅច្រកព្រំដែន​អន្តរជាតិដូង ស្រុកកំរៀង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អសំដៅបង្កលក្ខណៈងាយ​ស្រួលដល់ការធ្វើដំណើរឆ្លងដែនរបស់ប្រជាពលរដ្ឋ និងការដោះដូរទំនិញនៅតាមបន្ទាត់ព្រំដែន។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ លោក ប្រាភីដ យ៉ានប៉ាន់យ៉ា(Praphit yanpunya) អភិបាលស្រុកប៉ូងណាមរ៉ង រួមនិងសហការី ដែលបានបំពេញបេសកកម្មនៅច្រកទ្វារព្រំដែន​អន្តរជាតិដូង ស្រុកកំរៀង បាននាំយកភេសជ្ជៈមួយចំនួនផ្ដល់ជូនដល់អាជ្ញាធរស្រុក និង​កងកម្លាំងពាក់ព័ន្ធប្រចាំការនៅច្រកទ្វារដូងក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង។

លោកបណ្ឌិត រ៉ាត់ថាវីដ តាំងកៀត ផាឆារ៉ា (Dr.Radthawit tangkiatphachara) ប្រធាន​សមាគមលក់ដូរ និងទេសចរណ៍តាមជាយដែនថៃ-កម្ពុជា នៃខេត្តច័ន្ទបុរី បានថ្លែងឱ្យដឹងថា ទោះបី​ជាប្រទេសទាំងពីរថៃ-កម្ពុជាបានជួបបញ្ហាប្រឈមនានាជាច្រើនបង្កឡើង​ដោយសារការ​រាតត្បាត​ជំងឺឆ្លងកូវីដ១៩នាប៉ុន្មានឆ្នាំកន្លងមកនេះ ប៉ុន្តែភាគីទាំងពីរបានប្រកាន់យកនូវ​ដំណោះស្រាយ​រួមដោយការយោគយល់គ្នា ដើម្បីធ្វើការសម្របសម្រួលឱ្យគ្នាទៅវិញទៅមក ពឹងពាក់គ្នាទៅវិញមក ក្នុងការជំរុញធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងខេត្តច័ន្ទបុរី និងខេត្តបាត់ដំបងបានកាន់តែល្អប្រសើរ និង ផ្តល់ឱកាសឱ្យច្រកទ្វារអន្តរជាតិនៅទីនេះបានដំណើរការទៅយ៉ាល្អប្រសើរ​ទាំងក្នុងការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាកសិករនៃខេត្តទាំង​២បានយ៉ាងរលូន។

លោក សុខ ដែន អភិបាលស្រុកកំរៀង បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តច័ន្ទបុរី តាម​រយៈលោកអភិបាលស្រុកប៉ូងណាមរ៉ង និងជាពិសេសចំពោះលោកបណ្ឌិត រ៉ាត់ថាវីដ តាំងកៀត ផាឆារ៉ា ដែលតែងតែបានជួយសម្របសម្រួលក្នុងការផ្លាស់ប្តូរ​កសិផលរវាងខេត្តទាំង​ពីរបាន​យ៉ាងល្អប្រសើរ ជាពិសេសខាងភាគីថៃបានយកចិត្តទុកដាក់ក្នុងការជួយ​សម្របសម្រួល​ឱ្យបងប្អូន​ពលករខ្មែរបានវិលត្រឡប់មកកាន់ស្រុកកំណើតរបស់ខ្លួនវិញដោយសុខសុវត្ថិភាពផងដែរ។

ជាមួយគ្នានេះ ភាគីទាំងពីរ បានប្តេជ្ញាខិតខំក្នុងការពង្រឹងនូវកិច្ចសហប្រតិការល្អ ដើម្បីប្រែក្លាយ​ព្រំដែនរវាងខេត្ត និងប្រទេសទាំង២ ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន​ដើម្បី​ធ្វើឱ្យជីវភាព​រស់នៅនិងការប្រកបរបររកស៊ីរបស់ប្រជាជននៃប្រទេសទាំង២ ប្រកបដោយសុវត្ថិភាព និងគ្មានការភ័យខ្លាច ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        204
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm