ក្មេងជំទង់ម្នាក់នៅរដ្ឋ Missouri ត្រូវបានម្ចាស់ផ្ទះបាញ់ឲ្យរងរបួស បន្ទាប់ពីចូលខុសផ្ទះ

2023/04/18 05:54:03 pm        235

នគរបាលបាននិយាយកាលពីថ្ងៃអាទិត្យថា ក្មេងជំទង់ម្នាក់នៅរដ្ឋ Missouri ត្រូវបានម្ចាស់ផ្ទះបាញ់ឲ្យរងរបួស បន្ទាប់ពីក្មេងប្រុសនេះចូលច្រឡំផ្ទះ ដើម្បីទៅទទួលបងប្អូនបង្កើតរបស់គេ។

យោងតាមមេធាវី របស់គ្រួសារ និងនគរបាល បានឲ្យដឹងថា ក្មេងប្រុសឈ្មោះ Ralph Yarl ជនជាតិ​ស្បែកខ្មៅអាយុ ១៦ ឆ្នាំកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរងរបួសដោយ​គ្រាប់កាំភ្លើងចំក្បាល​និងដៃ បន្ទាប់ពីក្មេងប្រុសរូបនេះបានដួលទៅលើដី នៅលំនៅឋានដែលចូលខុស ។

បាតុកររាប់រយនាក់កាលពីថ្ងៃអាទិត្យ បានធ្វើបាតុកម្មទៅកាន់លំនៅឋានដែល Yarl ត្រូវបានគេបាញ់ដោយស្រែកថា «បញ្ហាជីវិតរស់នៅរបស់ជនជាតិស្បែកខ្មៅ» នៅក្នុងរដ្ឋជាទីដែល​ច្បាប់ស្តីពីសិទ្ធិស្វ័យការពារ អនុញ្ញាតឱ្យម្ចាស់ផ្ទះប្រើកម្លាំងកាយ​ដើម្បីការពារខ្លួន​មកលើអ្នកបំពាន​ដែលសង្ស័យ។

ឪពុកម្តាយរបស់ក្មេងជំទង់រូបនេះ បានប្រើឲ្យគេ ទៅយកបងប្អូនភ្លោះរបស់ខ្លួននៅអាស័យដ្ឋានមួយ​លេខ 115th Terrace ក្នុងទីក្រុង Kansas ប៉ុន្តែគេបានច្រឡំទៅកាន់លំនៅឋានមួយផ្លូវលេខ115 ជាកន្លែងដែលរូបគេត្រូវបានគេបាញ់ប្រហារ។

មេធាវីសម្រាប់ក្រុមគ្រួសាររបស់ក្មេង​ប្រុស​រងគ្រោះ នៅក្នុងសេចក្តីថ្លែងការណ៍បាននិយាយថា Yarl ត្រូវបានបាញ់ដោយបុរសស្បែកសម្នាក់ ហើយបានទាមទារឱ្យមានចំណាត់ការយ៉ាងរហ័ស​ពីរដ្ឋអាជ្ញានិងតំបន់ Clay County និងការអនុវត្តន៍ច្បាប់ដើម្បីកំណត់អត្តសញ្ញាណ ចាប់ខ្លួន និង​កាត់ទោស​តាមច្បាប់ ចំពោះបុរសដែលទទួលខុសត្រូវចំពោះរឿងដ៏គួរភ័យខ្លាចនេះ និងការបាញ់ប្រហារដោយមិនសមហេតុផល។

បុរសម្នាក់នៅទីក្រុង Kansas ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មពីរករណីកាលពីថ្ងៃចន្ទ ក្នុង​ករណីបាញ់ក្មេងជំទង់ស្បែកខ្មៅម្នាក់ដែលចូលច្រឡំផ្ទះខណៈទៅទទួលបងប្អូនភ្លោះរបស់គេ។ ការិយាល័យរដ្ឋអាជ្ញាតំបន់ Clay County បានចោទប្រកាន់លោក Andrew Lester អាយុ ៨៥ ឆ្នាំដោយការវាយប្រហារកម្រិតទី ១ និងសកម្មភាពឧក្រិដ្ឋកម្មប្រដាប់​អាវុធសម្រាប់ការបាញ់ក្មេង​ជំទង់ឈ្មោះ Ralph Yarl អាយុ ១៦ ឆ្នាំនៅជណ្តើរផ្ទះជាយក្រុងរបស់លោកនៅម៉ោងប្រហែល ១០ យប់ ម៉ោងក្នុងតំបន់។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        75
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        73
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm