រដ្ឋមន្រី្តក្រសួងសុខាភិបាលអញ្ជើញពិនិត្យអគារថ្មី នៃមនី្ទរពេទ្យកុមារជាតិ គ្រោងសម្ពោធដាក់ដំណើរការនាពេលខាងមុខនេះ

2023/04/18 07:47:01 pm        268

ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងក្រុមការងារបច្ចេកទេសមន្ទីរពេទ្យកុមារជាតិ, នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះពិនិត្យអគារថ្មី នៃមនី្ទពេទ្យកុមារជាតិ ដែលគ្រោងសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នាថ្ងៃទី២០ ខែមេសាខាងមុខនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ជាទីបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា។

នាឱកាសចុះពិនិត្យនេះ ឯកឧត្តម រដ្ឋមន្រី្ត បានថ្លែងថា អគារថ្មី នៃមនី្ទរពេទ្យកុមារជាតិ បានបំពាក់នូវ​ឧបករណ៍ថ្មី ទំនើបបន្ថែម ជាពិសេសការធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា ការតាមដានថែទាំ​សុខភាព​ជូនកុមារ មាតា និងការពិនិត្យផ្ទៃពោះ ដែលមានឧបករណ៍ទំនើប និងការថែទាំកុមារ កើតមកមិនគ្រប់ខែ ឬក៏កុមារ មានទំងន់មិនគ្រប់ មានបន្ទប់ថែទាំ។

ទន្ទឹមនឹងនោះក្រោយពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ ២០២៣ បានបញ្ចប់ សង្កេតឃើញថា ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស មានភាពសប្បាយរីករាយ ក្នុងនោះយើងក៏បានតាមដានពិនិត្យសភាពការណ៍ ជាពិសេសករណីជំងឺឆ្លង ​ដើម្បីឲ្យក្រុមការងារគ្រូពេទ្យបានដឹងមុន ដើម្បីឆ្លើយតបបន្ទាន់ និងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងនេះ។

បើតាមលោកសាស្រ្តាចារ្យ ញឹប អង្កាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ បានឲ្យដឹងថា មនី្ទរពេទ្យកុមារជាតិ មានសេវាធំៗចំនួន០២ គឺផ្នែកកុមារ ​និងផ្នែកសម្ភព ហើយអគារថ្មី(សម្ភព)នេះ ចាប់ផ្តើមសាងសង់ឡើងនៅខែកុម្ភៈ ឆ្នាំ២០២១​ ត្រូវបានបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ នាខែកញ្ញា​ ឆ្នាំ២០២២ សមិទ្ធផល នៃអគារមនី្ទរពេទ្យកុមារជាតិនេះ សាងសង់ឡើងដោយ​ថវិកា​របស់រាជរដ្ឋាភិបាល៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        63
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        138
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        250

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm