រាជរដ្ឋាភិបាល បានបញ្ចេញថវិកាជាង១៦លានដុល្លារ សម្រាប់គ្រួសារងាយរងហានិភ័យជំហានទី២

2023/04/18 08:05:01 pm        171

ភ្នំពេញ៖ គ្រួសារងាយរងហានិភ័យ ដោយសារការរងប៉ះពាល់សម្ពាធអតិផរណាប្រមាណជា ៩០ ភាគរយ នៅទូទាំងប្រទេស ទទួលបានកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល នៅក្នុងកម្មវិធីឧបត្ថម្ភ​សាច់ប្រាក់​ជំហានទី២ ក្នុងរង្វង់ប្រមាណជាង ១៦ លានដុល្លារ ។

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជាអគ្គនាយក​និយ័តករសន្តិសុខសង្គម លើកឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះថា រាជរដ្ឋាភិបាល​បាន​សម្រេចផ្តល់​ឧបត្ថម្ភ​ជួយដល់​គ្រួសារងាយ​រងហានិភ័យ​ គឺបានធ្វើឡើងចំនួន ៣ លើក ដោយ​មួយលើកៗ រាជរដ្ឋាភិបាលចំណាយថវិកាក្នុងរង្វង់ប្រមាណ ​១៨ ​លានដុល្លារអាមេរិក សម្រាប់​ប្រជាពលរដ្ឋជាង ១,៥ លាននាក់ ​ដោយមានគោលដៅសំខាន់ ដើម្បីរក្សាលំនឹងស្ថិរភាពជីវភាព​របស់ប្រជាពលរដ្ឋ។

ឯកឧត្តម បន្តឲ្យដឹងថា ​ចំពោះការ​ឧបត្ថម្ភ​សាច់ប្រាក់នៅក្នុងជំហានទី២​ ដែលបានចាប់ផ្តើមនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៣ គិតមកដល់ពេលនេះ គ្រួសារងាយរង​ហានិភ័យ​ប្រមាណជា ៩០ ភាគរយ​ហើយ ដែលទទួលបានកញ្ចប់ថវិកាពីរាជរដ្ឋាភិបាល ​ក្នុងរង្វង់សាច់ប្រាក់ប្រមាណជាង ​១៦ លាន​ដុល្លារ​អាមេរិក ។ ចំណែកគ្រួសារងាយរងហានិភ័យ​ប្រមាណ​ ១០ ភាគរយ​ ដែលមិនទាន់​បាន​បើក​ការ​ឧបត្ថម្ភ​សាច់ប្រាក់នេះ ​ពួកគាត់នឹងមកទទួលបានជាបន្តបន្ទាប់។

សូមបញ្ជាក់ថា នៅក្នុង​សម្ពាធ​អតិផរណាជា​សកលនេះ រាជរដ្ឋាភិបាលគ្រោងចំណាយ​ថវិកា​សរុប​ប្រមាណ​ជាង៥០ លានដុល្លារអាមេរិក ​សម្រាប់បើកផ្តល់គ្រួសារងាយរងហានិភ័យចំនួន​ ៣ លើក ក្នុងនោះលើកទី១ ​បានចាប់ផ្តើមកាលពីថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០២២, លើកទី២ នៅថ្ងៃទី១០ ខែ មេសា ដែលកំពុងអនុវត្ត, ចំណែកលើកទី៣ គ្រោង​ចាប់ផ្តើម​នៅថ្ងៃទី ​១០ខែកក្កដា ឆ្នាំ២០២៣​ ខាងមុខ ក្នុងនោះ​សម្រាប់​ការ​ឧបត្ថម្ភ​សាច់​ប្រាក់មួយលើកៗ ​រាជរដ្ឋាភិបាលបានចំណាយថវិការប្រមាណជា ១៨ លាន​ដុល្លារអាមេរិក ​នៅក្នុងគ្រួសារងាយរងហានិភ័យជាង​១,៥ លាននាក់​ នៅទូទំាងប្រទេស៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        82
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        174
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm