អាមេរិកនឹងផ្តល់ជំនួយបន្ថែមដល់អ៊ុយក្រែន សម្រាប់ការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្ស៊ី

2023/04/18 08:16:51 pm        151

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក Merrick Garland បាននិយាយកាលពីថ្ងៃចន្ទថា ក្រសួងយុត្តិធម៌មានបំណងតែងតាំងរដ្ឋអាជ្ញា និងទីប្រឹក្សាច្បាប់ដើម្បីជួយប្រទេសអ៊ុយក្រែន ​ដោយ​ការខិតខំ​របស់ខ្លួនក្នុងការស៊ើបអង្កេត និងកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមដែលសង្ស័យធ្វើឡើង​ដោយកងកម្លាំងរុស្ស៊ី។

លោក Garland បាននិយាយថា រដ្ឋអាជ្ញានឹងមានមូលដ្ឋាននៅទីក្រុងឡាអេ នៅ Eurojust ជាទីភ្នាក់ងារសហភាពអឺរ៉ុបសម្រាប់កិច្ចសហប្រតិបត្តិការយុត្តិធម៌ព្រហ្មទណ្ឌ បន្ទាប់ពីជំនួប​ជាមួយអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន លោក Andriy Kostin ។

លោក Garland បាននិយាយថា ទីប្រឹក្សាច្បាប់តំណាងក្រសួងយុត្តិធម៌ ក៏នឹងត្រូវបញ្ជូនទៅកាន់​ស្ថានទូត​អាមេរិកនៅទីក្រុង Kyiv នៅរដូវក្តៅនេះ។ លោកនិយាយថា រដ្ឋអាជ្ញាប្រទេសអ៊ុយក្រែន បាននិងកំពុងធ្វើការជាមួយក្រសួងយុត្តិធម៌ ដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាម ដែលសហរដ្ឋអាមេរិកមានអំណាចច្បាប់ ដូចជាអ្នកទាំងឡាយណាដែលសម្លាប់ ឬធ្វើឱ្យជនជាតិអាមេរិករងរបួសជាដើម។

កាលពីថ្មីៗនេះសភាក៏បានពង្រីកសិទ្ធិអំណាចរបស់ក្រសួងដើម្បីកាត់ទោសឧក្រិដ្ឋជនសង្រ្គាមដែលបានរកឃើញនៅក្នុងសហរដ្ឋអាមេរិក។ លោក Garland និយាយថាយើងកំពុងដំណើរការល្អទាក់ទងនឹងជនសង្ស័យមួយចំនួន ហើយការស៊ើបអង្កេតកំពុងដំណើរការយ៉ាងល្អ។ រុស្ស៊ីបានបដិសេធការជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មសង្គ្រាម និងបដិសេធថា ពុំមានបំណងវាយប្រហារទៅលើជនស៊ីវិលនោះទេ។

អគ្គរដ្ឋអាជ្ញាអ៊ុយក្រែន លោក Andriy Kostin បានប្រាប់អ្នកសារព័ត៌មានថា លោកស្វាគមន៍ជំនួយពី​ក្រសួងយុត្តិធម៌ និងបាននិយាយថា អ៊ុយក្រែនក៏កំពុងពិភាក្សាជាមួយទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់​អាមេរិក អំពីលទ្ធភាពនៃការចែករំលែកព័ត៌មានចារកម្ម ​ដើម្បីស៊ើបអង្កេត និងកាត់ទោសឧក្រិដ្ឋកម្ម​សង្គ្រាមជាក់លាក់ ដែលបានប្រព្រឹត្តដោយរុស្ស៊ី។

កាលពីខែមិថុនាកន្លងទៅ លោក Garland បានជ្រើសរើសរដ្ឋអាជ្ញាជើងចាស់ម្នាក់លោក Eli Rosenbaum ដើម្បីដឹកនាំក្រុមទទួលខុសត្រូវឧក្រិដ្ឋ​កម្មសង្គ្រាមថ្មី ដែលមានភារកិច្ចសម្របសម្រួល ​និងផ្តល់ជំនួយដល់សមភាគីអន្តរជាតិ ដើម្បីជួយប្រមូល និងវិភាគភស្តុតាង ដើម្បីនាំយកឧក្រិដ្ឋជនសង្គ្រាមរុស្ស៊ីដែលជាប់​សង្ស័យ​មកទទួលខុសត្រូវ៕ 

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        70
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        67
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm