កម្មករ-កម្មការិនីរោងចក្រ ចូលបម្រើការងារវិញ ក្រោយពីឈប់សម្រាកចូលឆ្នាំខ្មែរ

2023/04/18 08:35:20 pm        169

ភ្នំពេញ៖ ខណៈដែលពិធីបុណ្យប្រពៃណីជាតិខ្មែរ ត្រូវបានបញ្ចប់ប្រកបដោយភាពសប្បាយរីករាយ​នៅទូទាំងរាជធានី ខេត្តនៃប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ គេបានមើល​ឃើញ​ថា កម្មករ កម្មការិនី រោងចក្រកាត់ដេរ បានវិលត្រឡប់ចូលបំពេញការងារ​ឡើងវិញហើយ ជាមួយនឹងទឹកមុខសប្បាយរីករាយ។

ក្រុមកម្មការិនីរោងចក្រកាត់ដេរ ស្ថិតនៅតំបន់ទ្រុងមាន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានលើក​ឡើងថា ក្នុងថ្ងៃឈប់សម្រាកនាឱកាសបុណ្យចូលឆ្នាំនៅស្រុកកំណើតឆ្នាំនេះ មានក្តីសប្បាយ​រីករាយ​ជាងឆ្នាំកន្លងៗទៅ ដោយសារតែបានជួបជុំគ្រួសារ និង​សាច់ញាតិ ជាពិសេសបានចូលរួម​ការរៀបចំពិធី​សង្រ្កាន្ត​នានា​នៅតាមតំបន់រមណីយដ្ឋាន និងទីវត្តអារាម ក៏ដូចជាបានលេងល្បែង​ប្រជាប្រិយ​ជាមួយបងប្អូនជិតឆ្ងាយ ​អមជាមួយ​នឹង​បរិយាកាស​អធិកអធម​ ក្រោម​ប្រទេសមាន​សុខសន្តិភាព។

ពួកគាត់ឲ្យដឹងទៀតថា អ្វីដែលធ្វើឲ្យពួកគាត់កាន់តែរីករាយថែមទៀតនោះ គឺអាចវិលត្រឡប់ និងចូលបំពេញការងារបានជាធម្មតាឡើងវិញ ​បន្ទាប់ពីសម្រាកអំឡុងពេលចូលឆ្នាំខ្មែរ។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ​ក្នុងអំឡុងបុណ្យទានធំៗ ​ក៏ដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋ​ភាគច្រើន​តែងតែចាកចេញពីរាជធានីភ្នំពេញទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើត និងខ្លះទៀត​ធ្វើដំណើរកម្សាន្តទាំងក្នុងនិងក្រៅប្រទេស។

សម្រាប់ឆ្នាំ២០២៣នេះ ប្រមុខរដ្ឋាភិបាលបាន​ប្រកាស​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិតទាំងអស់​សម្រាក​ដោយទទួល​បានប្រាក់ឈ្នួលរយៈពេល ​៣ថ្ងៃ ចាប់ពីថ្ងៃ១៤ ដល់ថ្ងៃទី១៦​ ខែមេសា ឆ្នាំ២០២៣៕

អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        1
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        95
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm