ស្អែកនេះយុវជនកម្ពុជា១០រូបពាក់ព័ន្ធនឹងនយោបាយទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន១សប្ដាហ៍

2023/04/18 11:02:50 pm        123

ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឱ្យដឹងថា យុវជនកម្ពុជាចំនួន ១០ រូបដែលពាក់ព័ន្ធនឹងនយោបាយ នឹងអញ្ជើញទៅធ្វើ ទស្សនកិច្ចនៅប្រទេសជប៉ុន ដែលជាផ្នែកមួយនៃកម្មវិធីផ្លាស់ប្តូរយុវជនរបស់ក្រសួង ការបរទេសជប៉ុន ហៅថា JENESYS ចាប់ពីថ្ងៃទី១៩ ដល់២៦ ខែមេសានេះ ខណៈកម្មវិធីនេះធ្វើឡើងតាំងពីឆ្នាំ ២០១៨ ដើម្បីគាំទ្រការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា។

​យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ស្ដីពី កម្មវិធីអញ្ជើញយុវជនកម្ពុជា​ពាក់ព័ន្ធនឹង​នយោបាយ ទៅកាន់ប្រទេសជប៉ុន ដែល BTV ទទួលបាននៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះបានឱ្យដឹងថា យុវជន​កម្ពុជាប់ពាក់ព័ន្ធនឹងនយោបាយទាំង១០រូប ដែលចូលរួមទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន១សប្ដាហ៍រួមមាន ចំនួន ២ រូប មកពីគណបក្សកាន់អំណាច ៧ រូបមកពីគណបក្សប្រឆាំង និង ១ រូបមកពីស្ថាប័នស្រាវជ្រាវ (Think-Tank) ។

សេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា កម្មវិធីនេះ បានដំណើរការចាប់តាំងពីឆ្នាំ២០១៨ ដើម្បីគាំទ្រការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា តាមរយៈការជំរុញការសន្ទនារវាងគណបក្ស កាន់អំណាច គណបក្សប្រឆាំង និងអ្នកដទៃទៀត ហើយដំណើរទស្សនកិច្ចលើកនេះ គឺជាកម្មវិធីលើកទី៥ ហើយ។

ស្ថានទូតជប៉ុនបញ្ជាក់ថា អ្នកចូលរួមទាំង ១០ រូប នឹងអញ្ជើញទៅធ្វើទស្សនកិច្ចនៅវិមានរដ្ឋសភាជាតិ និងមានការ​ផ្លាស់ប្តូរ​យោបល់ជាមួយតំណាងរាស្ត្រជប៉ុននៃក្រុមមិត្តភាពតំណាងរាស្ត្រជប៉ុន- កម្ពុជា។ អ្នកចូលរួមក៏នឹងអញ្ជើញទៅធ្វើទស្សនកិច្ចនៅខេត្ត មីយ៉ាសាគិ (Miyazaki) ដើម្បីសង្កេតមើលដំណើរការបោះឆ្នោត​សភាក្រុងមីយ៉ាសាគិ និងសិក្សាស្វែងយល់អំពី សកម្មភាពលើកស្ទួយខេត្ត មីយ៉ាសាគិ ផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        181
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        157
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm