
តំបន់ Sardinia កំពុងរួមបញ្ចូលគ្នាយ៉ាងជោគជ័យនូវការកែច្នៃឡើងវិញ និងការការពារហ្វូងសត្វស្លាបធ្វើបម្លាស់ទីជិតផុតពូជនៅក្នុងគម្រោង 'សេដ្ឋកិច្ចរង្វង់ពណ៌ខៀវ' ដែលពាក់ព័ន្ធនឹងកូនកោះសិប្បនិមិត្តធ្វើពីកាកសំណល់សត្វខ្យងចិញ្ចឹម។
ចាប់តាំងពីការបង្កើតមក កោះនេះ បានចាប់ផ្តើមក្លាយជាកន្លែងសម្រាប់ធ្វើសំបុកនៃហ្វូងសត្វស្លាបធ្វើបម្លាស់ទីដែលជិតផុតពូជដូចជា សត្វរំពេតូច រំពេធម្មតា រំពេសាំងវិច រំពេកុលាប និងបក្សីស្លាបខ្មៅ ដែលជាពពួកសត្វស្លាប អាចធ្វើសំបុកបានបន្ទាប់ពីពួកវាធ្វើបម្លាស់ទីពីទ្វីបអាហ្រ្វិកទៅ អឺរ៉ុប ដោយគ្មានបញ្ហាប្រឈមនឹងត្រូវក្លាយជាចំណីរបស់ពពួកសត្វព្រៃឬសត្វត្រាច់ចរដទៃទៀតឡើយ។
យោងតាមរបាយការណ៍មួយរបស់ MEDSEA ក្នុងអំឡុងពេលដំណើរសម្រាប់រស់រានមានជីវិតរបស់ហ្វូងសត្វស្លាបទាំងនោះ ពួកវាជួបប្រទះនឹងឧបសគ្គធម្មជាតិជាច្រើន ព្រមទាំងរងការគំរាមកំហែងពីពពួកសត្វប្រមាញ់ចំណីឬអ្នកប្រមាញ់ជាដើម។