ចូលឆ្នាំខ្មែរឆ្នាំនេះមានពលរដ្ឋជិត៥ម៉ឺននាក់ បានជិះរថយន្តក្រុងរបស់រដ្ឋដោយឥតគិតថ្លៃ

2023/04/19 02:58:13 pm        259

ភ្នំពេញ៖ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣នេះ សេវារថយន្តក្រុង​សាធារណៈរបស់រដ្ឋបានទទួលការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ សម្រាប់ជិះទៅមកស្រុកកំណើតដោយឥតគិតថ្លៃ បើតាមការបញ្ជាក់ពីមន្ដ្រីរដ្ឋបាលរាជធានីមានពលរដ្ឋប្រមាណជិត៥ម៉ឺននាក់ បានជិះរថយន្តក្រុងនេះ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅក្នុងឱកាសបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ មានប្រជាពលរដ្ឋប្រមាណជិត៥ម៉ឺននាក់បានមកទទួល​យកសេវារថយន្តក្រុងសាធារណៈរបស់រដ្ឋ ។លោកបន្ថែមថា ខ្សែរត់តាមផ្លូវជាតិលេខ៦ មានអ្នកជិះរហូតដល់ជិត២ម៉ឺននាក់ ដែលជាតួលេខច្រើនជាងគេ ។

លោក ម៉េត មាសភក្ដី បានបន្តថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរចំនួន ៣៤៥គ្រឿង​ដោយ​ឥតគិតថ្លៃ សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដើម្បីសម្រួលដល់ការចំណាយជូន​ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅមកស្រុកកំណើតអាចជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិ។

សូមរំលឹកថា សេវាដឹកជញ្ជូនសាធារណៈរបស់រដ្ឋ ដែលសម្រាប់ដឹកប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ​នាបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ គឺប្រើប្រាស់រថយន្តចំនួន ៧០គ្រឿង និងសម្រាប់សេវា​ដឹកជញ្ជូន​ប្រជាពលរដ្ឋ ដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងតាមបណ្តាខេត្តមក​រាជធានីភ្នំពេញវិញ ប្រើប្រាស់រថយន្ត ចំនួន២៧៥គ្រឿង ដោយមានកំណត់ទីតាំង គោលដៅចេញ ដំណើរ និងពេលវេលាច្បាស់លាស់ ហើយក៏ត្រូវបានទទួលការទទួលយក និងសាទរពីប្រជា​ពលរដ្ឋផងដែរ។

ទន្ទឹមនឹងការផ្តល់សេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរឯកជនទាំងអស់​កុំឱ្យ​ដំឡើង​ថ្លៃសេវាដឹកជញ្ជូន ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិនេះផងដែរ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល​ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួល​ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm