មានការបាញ់សម្លាប់រង្គាល៧ករណីកាលពីថ្ងៃសៅរ៍ នៅអាមេរិក ជាថ្ងៃមានការបាញ់ប្រហារច្រើនបំផុតនៅឆ្នាំនេះ

2023/04/19 03:28:43 pm        221

ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ មានករណីបាញ់ប្រហាមសម្លាប់មនុស្សយ៉ាងរង្គាលដល់ទៅ៧ លើក។ យោងតាមមជ្ឈមណ្ឌលតាមដានអំពើហិង្សាដោយអាវុធ Gun Violence Archive ជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញដែលបានឃ្លាំមើលអំពើហិង្សាពាក់ព័ន្ធនឹងអាវុធរបស់​សហរដ្ឋអាមេរិក​ចំនួននៃការបាញ់ប្រហារស្លាប់មនុស្សយ៉ាងរង្គាលនៅក្នុងសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ទី១៥មេសា គឺខ្ពស់ជាងថ្ងៃណាៗទាំងអស់ក្នុងឆ្នាំ២០២៣នេះ ។

ករណីបាញ់បោះសេរី បានកើតឡើងទូទាំងរដ្ឋចំនួន៦របស់សហរដ្ឋអាមេរិក ដោយបានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១០នាក់។ ការបាញ់ប្រហារដ៏សាហាវភាគច្រើននៅក្នុងរដ្ឋ Alabama ជាទីដែលខ្មាន់កាំភ្លើងម្នាក់ បានដាក់គោលដៅលើកម្មវិធីខួបកំណើត Sweet 16 party សម្លាប់មនុស្ស៤នាក់ អាយុចន្លោះ១៧ និង២៣ឆ្នាំ និងបណ្ដាលឲ្យមនុស្ស២៨នាក់ផ្សេងទៀត រងរបួស។ មនុស្ស២នាក់ផ្សេងទៀត បានស្លាប់ក្នុងការបាញ់កប្រហារមួយនៅឧទ្យានល្វីស្វីល រដ្ឋខិតថាក់គី ជាទីដែលសហគមន៍នេះ នៅតែញំាញីដោយការបាញ់សម្លាប់រង្គាល នៅធនាគារកាលពីថ្ងៃទី១០មេសា។

ទាំងទូរទស្សន៍ CNN ទាំងមជ្ឈមណ្ឌលតាមដានអំពើហិង្សាដោយអាវុធ កំណត់ការបាញ់ប្រហារ​ដ៏រង្គាល​ថា​ជាការបាញ់ប្រហារដែលបណ្តាលឲ្យមនុស្ស៤នាក់រងរបួស ឬច្រើននាក់ស្លាប់ឬច្រើន​ជាងនេះ ដោយមិនរាប់បញ្ចូលអ្នកបាញ់ប្រហារនោះទេ។

យោងតាមមជ្ឈមណ្ឌលតាមដានអំពើហិង្សាដោយអាវុធ មុនចុងសប្ដាហ៍កន្លងទៅនេះ មានការ​បាញ់ប្រហារច្រើនបំផុតក្នុងពេលមួយថ្ងៃនៅឆ្នាំថ្មីនេះ ដែលបានមើលឃើញការបាញ់ប្រហារ​ចំនួន៦លើក។

ប៉ុន្តែការបាញ់សម្លាប់រង្គាលដល់ទៅ៧លើកក្នុងរយៈពេលតែមួយថ្ងៃ មិនមែនជាចំនួនខ្ពស់បំផុត​ដែល​ប្រទេសមួយមួយនេះបានមើលឃើញនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនោះទេ។ រៀងរាល់ថ្ងៃចុងសប្ដាហ៍ទី៤កក្កដា ចន្លោះឆ្នាំ២០២០ដល់២០២២ យ៉ាងហោចណាស់មានការ​បាញ់​សម្លាប់រង្គាលមួយថ្ងៃដែលមានអ្នកស្លាប់កើនឡើងទ្វេដង៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        4
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm