លោក Vladimir Putin ចុះពិនិត្យស្ថានភាពសង្រ្គាមនៅតំបន់ Luhanskនិង Kherson ខណៈជម្លោះអ៊ុយក្រែន ឈានចូលដល់៤១៩ថ្ងៃ

2023/04/19 05:09:31 pm        226

លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានជួបក្រុមមេបញ្ជាការរបស់លោកនៅក្នុងតំបន់២ ក្នុងប្រទេសអ៊ុយក្រែន ដែលពេលនេះ ទីក្រុង Moscow អះអាងថាជារដ្ឋឯករាជ្យ ។ ដំណើររបស់លោកកើតឡើងស្របពេលកងម្លាំងរុស្ស៊ី បានបង្កើនការវាយប្រហារដោយកាំភ្លើង ធំធុនធ្ងន់ និងការវាយប្រហារតាមអាកាសទៅលើទីក្រុង Bakhmut ភាគខាងកើតរបស់អ៊ុយក្រែន ដែលរងការបំផ្លិចបំផ្លាញរួចទៅហើយនោះ។

វិមានក្រឹមឡាំងនិយាយថា លោក Putin បានចូលរួមកិច្ចប្រជុំនៅទីបញ្ជាការយោធាមួយនៅក្នុងតំបន់ Kherson ភាគខាងត្បូង និងបានទៅកាន់ទីស្នាក់ការកណ្ដាលឆ្មាំជាតិ នៅតំបន់ Luhanskភាគខាងកើត។ ប្រភពខាងលើពុំបាននិយាយថា តើដំណើរចុះពិនិត្យស្ថានការសង្រ្គាមទាំងនោះ បានកើតឡើងនៅពេលណានោះទេ។

លោក Putin បានស្ដាប់របាយការណ៍ពីក្រុមមេបញ្ជាការនៃកងកម្លាំងអាកាសនិងក្រុមកងទ័ព Dnieper ព្រមទាំងក្រុមមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ដែលបានផ្ដល់របាយការណ៍ឲ្យលោកស្ដីពីស្ថានភាព​នៅក្នុងតំបន់ Kherson និង Zaporizhzhia ភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន។

លោកPutin បានប្រាប់ក្រុមមេបញ្ជាការទាំងនោះថា វាពិតជាសំខាន់សម្រាប់លោកក្នុងការស្ដាប់​គំនិតរបស់អ្នកទាំងអស់គ្នាពីស្ថានភាពកំពុងវិវឌ្ឍន៍ ស្ដាប់អ្នកទាំងអស់គ្នា ដើម្បីផ្លាស់ប្ដូរព័ត៌មានគ្នា។

តំបន់ Kherson, Zaporizhzhia, Luhansk និង Donetsk គឺជាតំបន់ទាំង៤ដែលលោក Putin និយាយថា ជារដ្ឋឯករាជ្យដាច់ពីទីក្រុង Kyiv ក្រោយការបោះឆ្នោតប្រជាមតិ ដែលលោកខាងលិចបានហៅថា​ជាប្រជាមតិក្លែងក្លាយ។ គួរឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានគ្រប់គ្រងតំបន់ទាំង៤នោះ ដោយផ្នែកប៉ុណ្ណោះ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm